News

Check out real estate news updates

ការសាងសង់ផ្ទះទំហំ៥០០ម៉ែត្រការ៉េអាចសុំសិទ្ធិសាងសង់ត្រឹមរដ្ឋបាលថ្នាក់ក្រោម

ដើម្បីឆ្លើយតបទៅនឹងតម្រូវការលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចចេញដីកាផ្តល់សិទ្ធិដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការចេញលិខិតអនុញ្ញាតសាងសង់លំនៅដ្ឋានដែលមានផ្ទៃក្រឡាសំណង់មិនលើសពី៥០០ម និងមានកម្ពស់មិនលើសពី៤ជាន់។

យោងតាមសេចក្តីសម្រេចខាងលើ លិខិតអនុញ្ញាតសាងសង់ចេញដោយរដ្ឋបាលក្រុង ស្រុក ខណ្ឌនេះ ក៏ត្រូវបានអនុវត្តសម្រាប់លំនៅដ្ឋានជាន់ផ្ទាលដី (E0 E1 E2 E3)  ដែលត្រូវទៅនឹងលក្ខខណ្ឌខាងលើផងដែរ។

ជាការពិតណាស់សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលខាងលើនឹងផ្តល់ភាពងាយស្រួលជាច្រើនដល់ប្រជាពលរដ្ឋដោយសារតែ «ដីកាសម្រេចនេះនឹងជួយសម្រួលក៏ដូចជាពន្លឿនសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស។នេះបើយោងទៅតាមការគូសបញ្ជាក់របស់លោក ជីវ ស៊ីវផេង ប្រធាននាយកដ្ឋានស្រាវជ្រាវបច្ចេកទេសសំណង់របស់ក្រសួងរៀបចំដែនដី នគររូបនីយ និងសំណង់

សូមបញ្ជាក់ថា ដីកាប្រតិភូកម្មមុខងារខាងលើនេះធ្វើឡើងដោយយោងទៅលើសេចក្តីស្នើរសុំពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៨កន្លងមក។

យោងទៅតាមរបាយការណ៍របស់អគ្គនាយកដ្ឋានលំនៅដ្ឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីឆ្នាំ ២០១៤ ប្រទេសកម្ពុជានឹងត្រូវការលំនៅដ្ឋានជាង ១លានខ្នងបន្ថែមទៀតក្នុងឆ្នាំ ២០៣០  ដែលក្នុងនោះតម្រូវការក្នុងរាជធានីភ្នំពេញនឹងមានរហូតដល់ទៅ ៨ សែនខ្នង។

Source From: http://www.construction-property.com/khread-news-1363/

Leave a Reply

Your email address will not be published. Required fields are marked *