News

Check out real estate news updates

ការលក់អចលនទ្រព្យរបស់ជប៉ុនឱ្យជនជាតិចិនកើនជាង១០០០%ព្រោះមូលហេតុទាំងនេះ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរបស់ប្រទេសចិន juwai.com បានឱ្យដឹងថាតម្រូវកា​រផ្ទះ​នៅប្រទេស​ជប៉ុនកំពុងមានការកើនឡើងជាលំដាប់ជាពិសេសនោះគឺចំនួនជនជាតិមានការកើនឡើងក្នុងការទិញអចលនទ្រព្យនៅជប៉ុន។

ម៉្យាងវិញទៀត ការកើនឡើងយ៉ាងខ្លាំងនៅក្នុងតម្រូវការលំនៅដ្ឋានជនជាតិជប៉ុនក្នុងរយៈពេល 12 ខែគឺបានធ្វើ​ឱ្យមានការភ្ញាក់ផ្អើលពីអ្នកដែលកំពុងទិញ ព្រោះតម្រូវការទិញអចលនទ្រព្យ​របស់ចិននៅ​ជប៉ុនបាន​កើនឡើង​នៅ​ក្នុងត្រីមាសទី 3 នៃឆ្នាំ 2018 ដោយកំណើនបានឈានដល់ជាង 1000% នៅក្នុងត្រីមាសទី 1 បើប្រៀបធៀប​ទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ 2018 ។

ចំពោះការកើនឡើងយ៉ាងខ្លាំងបែបនេះគឺបណ្តាលមកពីកត្តាពិសេស៣របស់ប្រទេសជប៉ុនដែលបានអន្ទង​ចិត្ត​ជន​ជាតិចិនឱ្យទិញអចលនទ្រព្យរបស់ខ្លួន៖

១)ប្រទេសជប៉ុនទាក់ទាញដើមទុនច្រើនជាងប្រទេសដទៃទៀត៖បច្ចុប្បន្នតម្លៃអចលនទ្រព្យនៅទីក្រុងតូក្យូមើលទៅដូចជាការវិនិយោគដ៏ល្អ។ចំណែកទិន្នផលជួលផ្ទះល្វែង​នៅ​ក្នុង​ប្រទេសចិនមាន​ត្រឹមតែ 2,6 ភាគរយប៉ុណ្ណោះហើយមិនមានភាព​ល្អប្រសើរនៅហុងកុង​ឬសឹង្ហបុរី​ដែលជាទិស​ដៅ​បែបប្រពៃណីសម្រាប់ការវិនិយោគរបស់ចិននៅឯនាយសមុទ្រ។ ផ្ទុយទៅវិញទិន្នផលខ្ពស់​នៅតូក្យូអាច​ឈាន​ដល់ 5% ។

២)របៀបនៃជីវិតរបស់ជប៉ុនគឺទាក់ទាញទឹកចិត្ត៖

ភ្ញៀវទេសចរចិន 8 លាននាក់ដែលមកទស្សនាប្រទេសជប៉ុនជារៀងរាល់ឆ្នាំជួយជំរុញការវិនិយោគអចលនទ្រព្យ ទៀតសោតប្រជាជនចិនជាច្រើនចាត់ទុកជប៉ុនថាជាគំរូសម្រាប់ប្រទេសរបស់ខ្លួនដើម្បីចង់បាននូវគុណភាពនៃជីវិត។ នៅពេលពួកគេមកលេងពួកគេចូលចិត្តនិងចង់ទិញផ្ទះនៅទីនេះ។ ទោះបីជាយ៉ាងណាក៏ដោយ 77 ភាគរយ​នៃអ្នកទិញអចលនទ្រព្យរបស់ចិនកំពុងទិញសម្រាប់ការវិនិយោគ។

៣)ការស្នាក់នៅដោយការវិនិយោគ៖ ជនជាតិជប៉ុនមានការភ្ញាក់ផ្អើលចំពោះចំនួនសហគ្រិនជនជាតិចិនដែលបានទទួលទិដ្ឋាការលំនៅដ្ឋានរបស់ជប៉ុន។ ជនជាតិចិនមានឆន្ទៈចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួននៅ​ក្នុងប្រទេសជប៉ុនអាចទទួលបានទិដ្ឋាការ​សម្រាប់​ខ្លួនគេនិងគ្រួសាររបស់ពួកគេក្នុងរយៈពេល 4 ខែ។

ក្នុងចំណោមគុណសម្បត្តិដែលអាចផ្តល់បានគឺលទ្ធភាពនៃការទទួលបានប្រាក់កម្ចីទិញផ្ទះមានអត្រាការប្រាក់ទាបត្រឹមតែ 1% ឬ 2% ដើម្បីទិញអចលនទ្រព្យ។

More information visit: https://www.business-cambodia.com/public/article/japanese-real-estate-sales-to-china-rose-by-more-than-1-000-because-of-these-reasons

Leave a Reply

Your email address will not be published. Required fields are marked *