News

Check out real estate news updates

ការដ្ឋាន​​​សំណង់​​ខុសច្បាប់​ជាង៦០​ ត្រូវ​ក្រសួង​ដែនដី​​ផ្អាក​ដំណើរ​ការ

ក្នុងរយៈពេល ៩​ខែ ​​​ឆ្នាំ​​២០១៨ ​​នេះ​ ក្រសួង​រៀបចំ​​ដែន​​ដី​​ នគរ​​​​រូប​នី​យកម្ម និ​ង​​សំណង់​​ បាន​បិទ​កា​រដ្ឋាន​សាងស​ង់​​ខុសច្បាប់​​​ចំនួន ៦៤​​គម្រោង​​​​។ ​នេះ​បើ​យោ​ង​តាម​​​របាយ​កា​រណ៍​បូ​កស​រុប​​​លទ្ធ​ផល​​​ការ​ងារ​ ៩​​ខែ ​ឆ្នាំ​​២​០១៨​ និង​ទិស​ដៅ​​ការងារ​បន្ត របស់​ក្រសួង​ដែល​​​បាន​ចេញ​ផ្សាយ​នៅ​សប្តាហ៍​នេះ​​។

ប្រភព​ដដែល​​​​បន្ថែម​​ទៀត​​ថា ​អគ្គនាយកដ្ឋាន​សំណង់ ​​បាន​ទទួល​ពាក្យ​​បណ្ដឹង​​​​ ទាក់ទង​នឹង​វិវាទ​​ពាក់ព័ន្ធ​នឹង​ការងារ​សាង​សង់​​​សរុប​ចំ​នួន​ ១៩​​ករណី។​ ក្នុង​នោះ​មា​ន​​ការ​ដោះ​ស្រាយ​​បញ្ចប់​ជា​ស្ថាពរ​​ចំនួន​ពីរ​​ករណី ​រក្សា​ទុ​ក​១​ករ​ណី ​​និង​​បាន​បញ្ជូន​​ទៅ​​​មន្ទីរ​ដែនដី​នគរ​រូបនីយកម្ម​ ​និង​សំណង់​ចំនួន​ ១​ករណី ​និង​​បាន​បញ្ជូន​​ទៅ​​ស្ថាប័ន​តុលាការ​ចំនួន ១​ករណី។​ ​អគ្គនាយកដ្ឋាន​សំ​ណង់​​ ​កំពុង​​បន្ត​​ដោះ​ស្រាយ​ចំ​នួន​​១២​ករណី និ​ង​​បាន​ផ្អាក​ការដ្ឋាន​ចំនួ​ន២​ក​រណី​។​

កាលពី​ពេល​ថ្មី​ៗ​​នេះ ​ក្រ​សួង​រៀប​ចំ​ដែន​ដី ​នគ​រូបនី​យក​ម្ម និ​ងសំ​ណ​ង់ ​ក៏​​បា​ន​​​ចេ​ញលិ​ខិ​តទៅ​​ អភិបា​ល​ខេត្តព្រះ​សីហ​នុ  ​ឱ្យ​​បញ្ឈប់​ការ​ចេញ​លិខិត​អនុញ្ញាត​ជា​គោលការណ៍ ឱ្យ​​ដំណើរ​កា​រ​សាង​សង់ ​មុន​ទទួល​បាន​លិខិត​អនុញ្ញាត​សា​ង​សង់​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ផ​ង​ដែរ​។ ការ​ហាម​ប្រាម​​នេះ​ត្រូវ​បាន​​ធ្វើ​​ឡើង​​​ក្នុង​​គោល​បំ​ណង​ បញ្ចៀស​ឱ្យ​​​​បា​ន​​​​នូ​វ​​បទ​​ល្មើស​សំ​ណ​ង់ ​​ប៉ះពាល់​ដល់​សណ្តាប់​​ធ្នាប់​​សាធារណៈ​​ សោ​ភ​​​ណ្ឌ​ភាព​​ ​​​និង​​គុណភាព​សំណង់។

ក្រសួ​ង​ដែន​ដី ​​​​នឹ​ងប​ន្ត​ពង្រឹ​ង​​ការ​ទប់​​ស្កាត់​​រា​ល់​ការដ្ឋា​ន​សា​ង​​សង់​​​​ ដែល​មិន​មានលិ​ខិត​​អ​នុញ្ញាត​។ ​ជាមួយគ្នានេះ ក្រសួង​នឹង​លើ​កទឹ​កចិត្ត​​​ និ​ងផ្ស​ព្វ​ផ្សាយ​ស្ថា​បត្យ​​កម្ម​ ​ដែលមា​ន​​លក្ខណៈ​ជា​ខ្មែរ​  ​ប​ន្ត​ប​ង្កើ​ន​​​ប្រសិទ្ធភាព​ការ​ងា​រ​ ​និង​សម្រេច​ឱ្យ​​បាន​តា​ម​ប​រិ​បថ​​កា​រ​ងារ​​​​លើ​ការ​ត្រួត​ពិ​និ​ត្យ​​​​ប្លង់​នៃ​​ការ​ស្នើសុំ​​​លិខិ​ត​​អនុញ្ញា​ត​​សាងស​ង់ លិ​ខិត​​​អ​នុញ្ញា​តបើ​ក​ ​និងបិ​ទ​កា​រ​ដ្ឋានសា​ងសង់​ កា​រ​ចុះ​បញ្ជី​ប្រក​បអា​ជីវក​ម្ម​​ សិក្សា​​គម្រោ​ង​​ប្លង់​​ ​និ​ង​សាងស​ង់​​ ​ព្រមទាំ​ង​​ចំណុ​ច​​ស្នូ​ល​សំខាន់​ៗ​​ជា​ច្រើ​ន​​ទៀត៕

Source From: http://kleykley.sabay.com.kh/article/1096757#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *