News

Check out real estate news updates

ការដ្ឋានសាងសង់ច្រកព្រំដែនខ្មែរ-ថៃស្ទឹងបត់ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០២០

គម្រោងសាងសង់ច្រកទ្វារអន្តរជាតិខ្មែរ-ថៃ ស្ទឹងបត់ នៅខេត្តបន្ទាយមានជ័យ គ្រោងនឹងបញ្ចប់ការសាងសង់ និងបើកឲ្យដំណើរការក្នុងឆ្នាំ ២០២០ ខាងមុខនេះ នេះបើយោងតាម របាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីចុងសប្ដាហ៏នេះ។

ព្រឹកថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០១៩ គណប្រតិភូ គណកម្មាការទី២ រដ្ឋសភា ជាតិ រួមជាមួយនឹងឯកឧត្តម អភិបាលខេត្ត បន្ទាយមានជ័យ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចុះពិនិត្យបច្ចុប្បន្នភាពការសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់ ដែលជាគម្រោងច្រកព្រំដែនខ្មែរ-ថៃថ្មីមួយ បន្ថែមទៅលើច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅក្នុងខេត្តបន្ទាយមានជ័យ។

ច្រកទ្វារអន្តរជាតិស្ទឹងបត់នេះមានទីតាំងស្ថិតនៅប្រមាណ ៧ គីឡូម៉ែត្រពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយគម្រោងនេះរួមមាន ការសាង់សង់ស្ពាន  ការសាងសង់អគារត្រួតពិនិត្យ  និងការសាងសង់ច្រកទ្វា ដែលបច្ចុប្បន្នសំណង់ស្ពានគឺរួចរាល់ហើយ ចំណែកឯសំណង់ដែលនៅសល់គឺគ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយ។

គួរបញ្ជាក់ផងដែរថា ច្រកទ្វារអន្តរជាតិខ្មែរ-ថៃ ស្ទឹងបត់ជាផ្នែកមួយនៃគម្រោងកិច្ចព្រមព្រៀងឥណទានសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជានិងរាជរដ្ឋាភិបាលថៃ សម្រាប់អភិវឌ្ឍច្រកទ្វារអន្តរជាតិស្ទឹងបត់និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ ក្រោមទឹកប្រាក់ប្រមាណ ២៦,៥លានដុល្លារអាមេរិក។ នេះបើយោងតាមសារពត៌មាន Fresh News។

ក្រោយបញ្ចប់ការសាងសង់ ច្រកទ្វារអន្តរជាតិមួយនេះនឹងដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយសម្រួលចរាចរណ៍របស់ រថយន្តដឹកទំនិញឆ្លងកាត់រវាងកម្ពុជានិងថៃ និងជួយកាត់បន្ថយការកកស្ទះ នៅច្រកព្រំដែនប៉ោយប៉ែតនាពេលបច្ចុប្បន្ន ហើយរថយន្តដឹកទំនិញ នឹងតម្រូវឱ្យឆ្លងកាត់ច្រកថ្មីនេះ ដើម្បីពិនិត្យ បំពេញសំណុំបែបបទផ្លូវការ និងបង់ពន្ធគយ។

Source From: https://www.construction-property.com/khread-news-1640/

Leave a Reply

Your email address will not be published. Required fields are marked *