News

Check out real estate news updates

ការគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ)៖ វគ្គសិក្សាមួយដើម្បីស្វែងយល់ពីសារៈសំខាន់នៃទ្រព្យសម្បត្តិ (អចលនទ្រព្យ)

វិទ្យាស្ថានបច្ចេកទេស រ៉ូយ៉ាល់ ឆាតធឺ (RCI) នឹងរៀបចំវគ្គសិក្សាផ្នែកទី១ នៃវិញ្ញាបនប័ត្រការគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ) ដែលនឹងសិក្សាអំពីការគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ) នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១៩។ គ្រូបង្រៀនគឺលោក Dan Davies មកពីចក្រភពអង់គ្លេស។

តើទ្រព្យសម្បត្តិ (អចលនទ្រព្យ) គឺជាអ្វី?

ទ្រព្យសម្បត្តិ (អចលនទ្រព្យ) ជាធម្មតាត្រូវបានពិពណ៌នាថាជាអចលនវត្ថុនៅក្នុងលក្ខខណ្ឌធម្មតា។ នៅក្រោមទម្រង់អចលនទ្រព្យ វាអាចគ្របដណ្តប់ដូចជា ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ ដីធ្លី និងអគារជាដើម។ ឯកសារយោង RICS 2012។

វិទ្យាស្ថានភូមិន្ទឆាតធឺសឺវេយឺ (RICS) បានបញ្ជាក់ក្នុងឆ្នាំ ២០១២ថា ចំណុចខាងក្រោមនេះគឺស្ថិតក្នុងផលប័ត្រនៃការគ្រប់គ្រង៖

១) ការថែរក្សាបញ្ជីកិច្ចការនៅកកមិនទាន់ធ្វើហើយ
២) ថាមពលគ្មានប្រសិទ្ធភាព
៣) ភាពខ្សោយក្នុងការធ្វើឲ្យមានសមត្ថភាពសក្ក័សមនឹងតម្រូវការសេវាកម្ម
៤) កន្លែងស្នាក់នៅមិនល្អសម្រាប់បុគ្គលិក
៥) កន្លែងសេវាសាធារណៈរួមគ្នាមានការកំណត់
៦) ភាពគ្មានប្រសិទ្ធភាពពាក់ពន្ធ័នឹងលទ្ធកម្មនៃអចលនទ្រព្យ សំណង់ និងសេវាកម្មគាំទ្រអចលនទ្រព្យ
៧) ការប្រើប្រាស់ដើមទុនគ្មានប្រសិទ្ធភាព
៨) ការគ្រប់គ្រងថ្លៃប្រតិបត្តិការមិនគ្រប់គ្រាន់

សារៈសំខាន់នៃការគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ)

នៅក្នុងទីផ្សារអចលនទ្រព្យ អ្នកអភិវឌ្ឍន៍ភាគច្រើននឹងគិតតែអំពីការសាងសង់ និងលក់លំនៅដ្ឋានដើម្បីទទួលបានប្រាក់ចំណូល។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបរិយាកាសប្រកបដោយនិរន្តរភាពនេះ អ្នកគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ) នឹងត្រូវដើរតួនាទីសំខាន់បី រួមមាន៖ បង្កើនតម្លៃ បង្កើនផលចំណេញត្រឡប់មកវិញឲ្យបានកាន់តែច្រើន និងកាត់បន្ថយហានិភ័យនៅក្នុងទីផ្សារអចលនទ្រព្យឲ្យបានកាន់តែតិច។ បង្កើតប្រាក់ចំណូលសុទ្ធបានមកពីលទ្ធផលទាំងអស់នៃប្រតិបត្តិការដោយការជួលនិងការងារថែទាំ កំណត់ការលក់ល្អបំផុត គ្រប់គ្រងកញ្ចប់ថវិកាសំណង់ ត្រួតពិនិត្យទីផ្សារជានិច្ចកាល និងសកម្មភាពជាច្រើនទៀតដែលយើងនឹងរៀនពីវគ្គការគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ)។ នៅចុងបញ្ចប់ យើងនឹងត្រូវផ្តល់នូវផែនការយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ) សម្រាប់បុគ្គល ឬ ក្រុមហ៊ុន។

ការអញ្ជើញ

វិទ្យាស្ថានបច្ចេកទេស រ៉ូយ៉ាល់ ឆាតធឺ (RCI) សូមអញ្ជើញអ្នកអានរបស់យើងមកទស្សនាវិទ្យាស្ថាន RCI នៅផ្សារស្ទឹងមានជ័យជាន់ទី ១ ដើម្បីស្វែងយល់បន្ថែមអំពីវគ្គសិក្សាទាំង ១៥ សប្តាហ៍ស្តីអំពីការគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ) នៅខែកញ្ញាឆ្នាំ ២០១៩ ។ សូមផ្ញើអ៊ីមែលឬទំនាក់ទំនង RCI សម្រាប់ព័ត៌មានបន្ថែម។

អ៊ីម៉ែល៖ info@royal-chartered-institute.com
ទូរសព្ទ៖ ០៧៧ ៣៧៧ ១៤៨ / ០១២ ៩៣៦ ៩២៩

More information visit: https://www.construction-property.com/khread-news-1971/

Leave a Reply

Your email address will not be published. Required fields are marked *