News

Check out real estate news updates

ការកែប្រែសម្រស់ស្ពានអាកាសក្បាលថ្នល់នឹងកាន់តែជំរុញល្បឿននៃការរីកចម្រើនសក្កានុពលផ្លូវជាតិលេខ១

បើយោងតាមក្រសួងសាធារណការ និងដឹងជព្ជូលរាជធានីភ្នំពេញបានអនុម័តចាប់ផ្តើមគម្រោងជួសជុលស្ពានអាកាសក្បាលថ្នល់ ដោយសម្រេចសាងសង់ផ្លូវខ្នែងថ្មីមួយចំនួនដែលភ្ជាប់ពីមហាវិថីព្រះមុនីវង្ស ទៅកាន់មហាវិថីព្រះនរោត្តម​ជាជំហានដំបូងដែល​ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅត្រង់ចំណុចគល់ស្ពាន និងនៅលើស្ពាន់ផ្ទាល់តែម្តង។

ពិសេសទៅទៀតផ្តល់នូវភាពងាយស្រួលសម្រាប់អ្នកឆ្លង់ពីស្ពាន ដែលមានបំណងចង់បត់ឆ្វេងខណៈបច្ចុប្បន្នពុំអាចធ្វើទៅបាន លុះត្រាតែបត់ចាក់អង្រែហើយទើបបត់ត្រឡប់មកវិញឆ្លងកាត់ស្ពានក្បាលថ្នល់។

យោងតាម លោក សាំ ពិសិដ្ឋ បានឱ្យដឹងថា ស្ពានអាកាសក្បាលថ្នល់ពីមហាវិថីព្រះមុនីវង្ស ទៅមហាវិថីព្រះនរោត្តមនេះ មាន​ប្រវែង៧៧ម៉ែត្រ ពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់ និងពីគល់ ស្ពាន ដល់ស្ពានអាកាសចាស់ ១២៣ម៉ែត្រ សរុប២០០ម៉ែត្រ ដោយមាន​ទទឹង ៧,៥ម៉ែត្រ ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម ដែលនេះជា​ដំណាក់កាលទីដំបូង​ហើយ​នឹង​បញ្ចប់នៅចុងឆ្នាំ២០១៩នេះផងដែរ។

គួរជម្រាបផងដែរថា ចំណុចស្ពានក្បាលថ្នល់គឺជាចំណុចផ្តុំទៅដោយតំបន់ដែលមានសក្កានុពល​ឆ្ពោះទៅដូចជាតំបន់ផ្លូវ​មហាវិថី​ព្រះមុនីវង្ស ជាពិសេសនោះគឺផ្លូវជាតិលេខ១ដែលកំពុងតែមានសក្កានុពលយ៉ាងខ្លាំងក្លា ដោយជាផ្លូវនៃបណ្តុំអាជីវកម្ម បុរី​ផ្ទះល្វែង​ប្រណីតៗ គម្រោងធំៗដូចជាបុរីប៉េងហួត គម្រោងផ្សារទំនើប។

បន្ទាប់ពីការជួសជុល កែប្រែសោភណ្ឌភាពស្ពានក្បាលថ្នល់រួចនោះហើយសញ្ញាដែល​អាចជួយបង្កើន​ភាពទាក់ទាញ​របស់ផ្លូវជាតិ​លេខ១​ដែលកំពុងតែប្រៀបដូចជាកូនក្រមុំដែលមានវិនិយោគិនជាច្រើនចាប់​អារម្មណ៍ទៅវិនិយោគ​ថែមទាំងបង្កើត​អាជីវកម្ម​ជាច្រើនទៀតផងដែរ។

More information visit: https://www.business-cambodia.com/public/article/changing-the-beauty-of-the-sky-bridge-will-be-more

Leave a Reply

Your email address will not be published. Required fields are marked *