News

Check out real estate news updates

កសិករខេត្តព្រៃវែងបង្ហើបប្រាប់ថាទោះបីដីស្រែធ្វើស្រូវមិនសូវត្រូវប៉ាន់គួរតែយកអភិវឌ្ឍន៍កុំទុកដីចោល

បច្ចុប្បន្នដីស្រែមួយចំនួនត្រូវបានទទួលរងផលប៉ះពាល់ជាច្រើនដែលបណ្តាលឱ្យមានការខាតបង់ដល់កសិករ ចំពោះ កា​រ​ធ្វើស្រែចំការ ដែលបណ្តាលឱ្យកសិករទទួលផលស្រូវមិនសូវជាបានផលច្រើនប៉ុន្មាននោះទេ ដោយសារតែទទួលរងនូវ​កត្តា​រួម​ផ្សំជាច្រើន។

បើយោងតាមការសម្ភាសន៍ផ្ទាល់រវាង Business Cambodia និងអ្នកគ្រូ ស្រី សារុំ ដែលជាគ្រូបង្រៀននៅសាលាមួយកន្លែង​នៅ​​ខេត្តព្រៃវែងហើយក៏ជាអ្នកប្រកបរបបធ្វើស្រែ ផងដែរនោះ ក៏បានបង្ហើបប្រាប់ថា ជាធម្មតាដី១ហិកតាធ្វើ​ស្រូវទទួល​បានផល ៣តោន។

អ្នកស្រីក៏បានបន្តទៀតថា ចំនួនដែលអ្នកស្រីទទួលបាននេះ​គឺគ្រាន់តែជាចំនួនមធ្យមតែប៉ុណ្ណោះ​បើធៀប​នឹងការទទួល​ផលពីការប្រមូលស្រូវ គឺមានចំនួនតិចជាងឆ្នាំកន្លងមកដែលអ្នកស្រីទទួលបាន។

ប៉ុន្តែទោះបីជាការធ្វើស្រែមិនទទួលបានផលល្អប្រសើរ ឬមិនសូវត្រូវប៉ាន់ក៏ដោយ តែដីស្រែទាំងអស់នោះនៅតែ​អាចយក​ទៅ​អភិវឌ្ឍន៍ទៅជាកន្លែងសម្រាប់សាងសង់ផ្ទះ ឬកន្លែងប្រកបរបបផ្សេងៗជាច្រើនទៀតផង។

គួរជម្រាបផងដែរថា ទោះបីដីស្រែចំការមិនសូវទទួលបានផលក៏ពិតមែន​តែកសិករមួយចំនួនគាត់អាចកែប្រែដីស្រែ​ទាំង​នោះទៅជាកន្លែងកម្សាន្ត កន្លែងសាងសង់ផ្ទះ ជាដើម ប្រសើរជាជាងទុកដីទំនេរចោល។

បើតាមរយៈលោក សុផល ដែលជាអ្នកម៉ៅការសំណង់ និងជាមេការសាងសង់បានប្រាប់ឱ្យដឹងថានៅតាមជន​បទ​បច្ចុប្បន្ន​កំពុងមាន​ការវិវត្តន៍យ៉ាងខ្លាំងនូវការរីកចម្រើនលំនៅដ្ឋាន កន្លែងកម្សាន្ត ផ្ទះសំណាក់ដែលធ្វើឱ្យជនបទ​សព្វ​ថ្ងៃ​សម្បូរទៅដោយសំណង់លំនៅដ្ឋាន។

លោកក៏បានបន្តទៀតថាកាល៤ ទៅ៥ឆ្នាំមុនសំណង់លំនៅដ្ឋានមិនសូវជាមានប៉ុន្មាននោះទេព្រោះមនុស្សភាគ​ច្រើន​ចំរុក​​មកធ្វើការនៅទីក្រុងដែលពុំសូវគិតពីការអភិវឌ្ឍ ប៉ុន្តែដោយឡែកប៉ុន្មានឆ្នាំចុងក្រោយនេះគឺមានសំណង់​លំនៅ​ដ្ឋាន​បានលេចឡើងយ៉ាងច្រើនគួរឱ្យកត់សល់។

Source From: https://www.business-cambodia.com/public/article/although-the-farmland-is-not-yet-prosperous-but-can-be-developed

Leave a Reply

Your email address will not be published. Required fields are marked *