News

Check out real estate news updates

កសិកម្មខេត្តចំនួន៣នឹងកាន់តែប្រសើរឡើងខណៈដែល ADB មានគម្រោងជួយដល់កសិករក្នុងការបង្កើតកសិកម្ម

កសិកម្មនៅប្រទេសកម្ពុជានៅមានការខ្វះខាតនៅឡើយ ដោយសារមានកត្តាជាច្រើនរួម​ផ្សំគ្នាដែលធ្វើឱ្យមានផល​ប៉ះពាល់ការធ្វើការកសិកម្មដូចជា កសិករខ្វះជំនាញ ការធ្វើកសិកម្មខ្វះបច្ចេកទេស បញ្ហាអាកាសធាតុប្រែប្រួល និង​មាន​កត្តារួមផ្សំគ្នាជាច្រើនទៀតផងដែរ។

​បើយោងតាម ប្រធាន​ក្រុម​វាយតម្លៃ​របស់ ADB បានឱ្យដឹងថាសម្រាប់​គោលការណ៍​របស់ ADB ក្នុង​វិស័យ​កសិកម្ម​នេះ ក្នុងករណី​ចាំបាច់​របស់ ADB ត្រូវ​ស្វែង រក​មេរៀន​នានា និង​ការរៀនសូត្រ​នូវ​ប្រធានបទ​របស់​គ​ម្រោ​ង ដែល​បាន​អនុវត្តន៍​នាពេល​កន្លងមក ដើម្បី​ពង្រីក​សមត្ថភាព ស្ថាប័ន និង​ការដោះស្រាយ​ក្នុង​បរិបទ​ពិបាកៗ​ក្នុង​វិស័យ​កសិកម្ម ព្រមទាំង​ភាពស្មុកស្មាញ​នៅក្នុង​ការ​រចនា​គម្រោង​។​

​​​សម្រាប់​បញ្ហា​នេះ ADB នឹង​ពង្រីក​ស​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​នៅ​កម្ពុជា ដោយ​បន្ថែម​គុណ​តម្លៃ​ទៅក្នុង​ធាតុ​ចូល ព្រមទាំង​ខ្សែសង្វាក់​ផ្គត់ផ្គង់ តាមរយៈ​កំណែទម្រង់​គោលនយោបាយ ដែលជា​សកម្មភាព​មាន​សក្តានុពល​។ ចំពោះ​ការផ្តល់ ហិរញ្ញប្បទាន សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​ភាវូបនីយកម្ម​ស្រូវ​-​អង្ករ​វិញ ជា​គម្រោង​ធ្វើ​ឲ្យ​ធន់​ទៅ​និង​អាកាស ធាតុ ជាពិសេស​គម្រោង​ជួយ​ដល់​កសិករ​នៅ​ខេត្តបាត់ដំបង់ កំពង់ធំ និង​ព្រៃវែង ដើម្បី​បង្កើន​ផលិតកម្ម ព្រមទាំង​ខ្សែសង្វាក់ ស្រូវ​-​អង្ករ រួមជាមួយ​ការដោះស្រាយ​ឧបសគ្គ​រាំ​ស្ទុះ​ផ្នែក​គោលនយោបាយ ឲ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន ។​

​​​លោក​បន្តថា តាម​ការវាយតម្លៃ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​នេះ កម្ពុជា​វិនិយោគ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ ក្នុងការ ស្រាវជ្រាវ​នៅលើ​វិស័យ​កសិកម្ម ក្នុងនោះ​មាន​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​អាស៊ី ក៏មាន​ការខ្វះខាត​ដូចគ្នា ដែលជា​ករណី កើតឡើង​មកពី​ការប្រើប្រាស់​ឧបករណ៍​ហួស​សម័យ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិមាណ និង​គុណ​តម្លៃ​នៃ​ការស្រាវជ្រាវ ។​

​​​គួរជម្រាបផងដែរថា ការបន្ត​ផ្តោតលើ​កិច្ច​គាំទ្រ​សម្រាប់​វិស័យ​កសិកម្ម​ផលិតកម្ម និង​សន្តិសុខ​ស​ស្បៀង ព្រមទាំង​ការកសាង​និង​កែ លម្អ​រចនាសម្ព័ន្ធ គឺ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ដ៏​ស្មុគស្មាញ និង​មានការ​អភិវឌ្ឍន៍​ឥត ឈប់ឈរ​របស់​វិស័យ​កសិកម្ម​នៅ​អាស៊ី ។ លោកស្រី​បន្តថា បច្ចុប្បន្ន​ប្រព័ន្ធ​កសិកម្ម​នៅក្នុង​តំបន់ បាន​ផ្តោត​កាន់តែខ្លាំង ទៅលើ​ខ្សែសង្វាក់​តម្លៃ ក្នុងនោះ​វិស័យ​ឯកជន​វិញ បាន​កំពុងមាន​ឥទ្ធិពល និង​មានការ​ទទួលខុសត្រូវ​វ​កាន់តែខ្លាំង​ផងដែរ ចំពោះ ផលិតកម្ម និង​សន្តិសុខ​ស្បៀង​។​

​​​តាម​ការសិក្សា​របស់ ADB កម្ពុជា​ជា​ប្រទេស​កំពុង​សិ​ក្សា្​មួយ ក្នុង​ចំណោះ​ការសិក្សា​ចំនួន​៤ មាន​ជាអាទិ៍ ប្រទេស​បង់​ក្លា​ដេ​ស សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​តាជី​គី​ស្ថាន នៅក្នុង​ការវាយតម្លៃ​កិច្ច​គាំទ្រ​របស់ ADB ដែលមាន ថវិការ​សរុប​ចំនួន ១២,២​ពាន់​លាន​ដុល្លារ សម្រាប់​កសិកម្ម ធនធានធម្មជាតិ និង​ការ​អភិវឌ្ឍន៍ជនបទ​ក្នុង​ឆ្នាំ​២០០៥ ដល់ ឆ្នាំ​២០១៧ ។

Source From: https://www.business-cambodia.com/public/article/agriculture-in-three-provinces-will-be-improved-as-the-adb-plans-to-assist-farmers-in-agricultural-development

Leave a Reply

Your email address will not be published. Required fields are marked *