News

Check out real estate news updates

កម្មវិធី «ឆ្នាំនៃហេដ្ឋារចនាសម្ព័ន្ធ ២០១៨» បង្ហាញពីភាពជោគជ័យមួយទៀតរបស់ Bentley ជាមួយនឹងការមកដល់នូវផលិតផលថ្មីៗ

សន្និសីទ «ឆ្នាំនៃហេដ្ឋារចនាសម្ព័ន្ធ» ដែលបានប្រមូលផ្តុំអ្នកជំនាញ ឈានមុខគេ លើការអនុវត្តបច្ចេកវិទ្យាល្អបំផុតសម្រាប់ឆ្ពោះទៅរក ពិភពឌីជីថលបានបញ្ចប់ដោយភាពជោគជ័យជាមួយនឹងការប្រកាស ផលិតផលថ្មីៗដ៏គួរឲ្យចាប់អារម្មណ៍។

ក្រោមការរៀបចំឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីហេដ្ឋារចនា សម្ព័ន្ធឈានមុខគេក្នុងពិភពលោក សន្និសីទ Bentley «ឆ្នាំនៃហេដ្ឋា រចនាសម្ព័ន្ធ២០១៨»ដែលដើរតួជាវេទិកាឈានមុខសម្រាប់ពិភាក្សា អាទិភាពនិងឱកាសថ្មីៗដែលនឹងជះឥទ្ធិពលដល់ឧស្សាហកម្មហេដ្ឋា រចនសម្ព័ន្ធបាននាំមកនូវអ្នកដឹកនាំក្នុងឧស្សាហកម្មជាច្រើនក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅទូទាំងពិភពលោក។

ព្រឹត្តិការណ៍ដែលបានប្រារព្ធឡើងនៅឯសណ្ឋាគារ Hilton London Metropole ទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេសចាប់ពីថ្ងៃទី ១៥ ដល់ ១៨ ខែតុលា ឆ្នាំ ២០១៨ នេះត្រូវបានចូលរួមដោយបណ្តាញសារព័ត៌មានចំនួន ១៣៦ ពី ២៥ ប្រទេសទូទាំងពិភពលោក ក្នុងនោះក៏ រួមទាំងតំណាងមកពីប្រទេសកម្ពុជាផងដែរ។ សកម្មភាពសំខាន់ៗ ក្នុងសន្និសីទរយៈពេល ៣ថ្ងៃនេះ រួមមានការធ្វើបទបង្ហាញពីអ្នកដឹកនាំឧស្សាហកម្ម ការចូលរួមក្នុងវេទិកានិងកិច្ចពិភាក្សា និងសិក្សាអំពីបច្ចេកវិទ្យានិងការអនុវត្តល្អៗ ដែលនឹងផ្លាស់ប្តូរមុខមាត់នៃការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធនិងប្រតិបត្តិការនាពេលអនាគត។

នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៨ កម្មវិធី Software ថ្មីៗជាច្រើនត្រូវបានណែនាំដើម្បីជាកិច្ចចាប់ផ្តើមនៃសន្និសីទ «ឆ្នាំនៃហេដ្ឋារចនាសម្ព័ន្ធ ២០១៨»។ ប្រកាសដោយនាយកប្រតិបត្តិ លោក Greg Bentley ផលិតផលឌីជីថលភ្លោះឈ្មោះថា iTwinTM Service គឺជាឌីជីថលភ្លោះផ្ទុកទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណេត សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ (គម្រោងឌីជីថលភ្លោះ) និងផ្នែកប្រតិបត្តិការ ទ្រព្យសម្បត្តិ (ដំណើរការដោយឌីជីថលភ្លោះ) ឥឡូវជិតមកដល់ហើយ។

លោកបានបន្ថែមយ៉ាងដូច្នេះថា៖ «ឌីជីថលភ្លោះគឺនឹងធ្វើឲ្យគុណភាពនៃទិន្នទ័យល្អជាងមុន ហើយជាលទ្ធផលការគ្រប់គ្រង់ក៏ល្អជាងមុន និងរក្សាទ្រព្យសម្បត្តិគឺបានល្អជាង។ ដូចនេះយើងត្រូវតែទៅឲ្យដល់ និងលើសពី BIM ដែលធ្លាប់ប្រើក្នុងការងារសាងសង់»។

ទន្ទឹមនឹងនេះដែរលោក Keith Bentley ជានាយកផ្នែក EVP/CTO មកពីក្រុមហ៊ុន Bentley System បានណែនាំផលិតផលដែលមាន ឈ្មោះថាបណ្ណាល័យ iModel.js ដែលជាគំនិតផ្តួចផ្តើមកក្នុងការបើកទូលាយ មួយដើម្បីលើកកម្ពស់លទ្ធភាពនាំការប្រើប្រាស់សម្រាប់ទាំងការមើលឃើញ និងការវិភាគហេដ្ឋារចនាសម្ព័ន្ធជាមួយគំរូទិន្នន័យពីឌីជីថលភ្លោះ ‘Digital Twins’។

«យើងជឿយ៉ាងមុតមាំថា iModel.js ព្រមទាំងការពិតនៃមូលដ្ឋានគ្រឹះដែលត្រូវបានបង្កើតឡើងជាមួយវា គឺវាមានភាពបើកទូលាយបំផុតនិងផលិភាពខ្ពស់ ជាមួយវិចារណញាណ ព្រមទាំងមានឥទ្ធិពលដល់ការអភិវឌ្ឍន៍បរិដ្ឋាន ដែលជាដើមទុនសម្រាប់គម្រោង និងជាទិន្នន័យសម្រាប់គ្រប់គ្រងដ៏មានប្រសិទ្ធិភាពនៃហេដ្ឋារចនាសម្ព័ន្ធនៅពេលដាក់ដំណើរការឲ្យប្រើប្រាស់។ យើងមានការរំភើបក្នុងការធ្វើការជាមួយស្ថាប័នអ្នកប្រើប្រាស់ដែលជាដៃគូយុទ្ធសាស្រ្ត និងអ្នកអភិវឌ្ឍពីភាគី ទីបីដើម្បីបង្កើតប្រព័ន្ធ សេដ្ឋកិច្ចដែលបើកទូលាយនៅជុំវិញកម្មវិធីកូដ iModels ដើម្បីទាញយកប្រយោជន៍ពីសក្តានុពលនៃហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ។ ជាមួយ iModel.js បច្ចេកទេសនៃការដំណើរការប្រព័ន្ធ cloud និងការអភិវឌ្ឍន៍បណ្ដាញ Web ដ៏ល្អប្រសើរនឹងទទួលបានអានុភាពនៃរូបពិត និងទំនាក់ទំនងនៃភាពពិតជាក់ស្តែងក្នុងរូបរាងឌីជីថលភ្លោះ ជាមួយកំហុសស្ទើរស្មើសូន្យ។ តាមរយៈការបើកទូលាយបណ្ណាល័យដែលយើងប្រើដើម្បីបង្កើតកម្មវិធីសេវា iTwinTM cloud services យើងរំពឹងថានឹងជម្រុញប្រព័ន្ធអេកូថ្មីប្រកបដោយនិរន្តរភាពនិងរស់រវើក»។

ធ្វើបទបង្ហាញដោយលោក Bhupinder Singh នាយកផ្នែក CPO មកពី Bentley System បានលើកឡើងពី «Open application» ដែលជាការបង្កើតបរិយាកាសគំរូដ៏ទូលំទូលាយមួយ សម្រាប់កិច្ចសហប្រតិបត្តិការពហុជំនាញ ដូចជាអ្នកឌីហ្សាញ OpenSite អ្នកឌីហ្សាញ OpenBuildings អ្នកឌីហ្សាញ OpenBridge និង OpenFlows FLOOD ជាដើម គឺបានពង្រីកវិសាលភាពវិស្វកម្មគម្រោង ប្លង់ជាមួយទំហំនៃការវិភាគដ៏សុក្រឹតរបស់ Bentley ។ លោកបានបន្ថែមនៅក្នុងពេលធ្វើបទបង្ហាញថា «Open មានអត្ថន័យបី»។ ទីមួយវាមានន័យថាបើកទូលាយឲ្យដឹងចំពោះបែបបទគំរូជាច្រើន។ ទីពីរ វាមានន័យថាបើកទូលាយចំពោះការវិភាគ និងលំនាំគំរូអនុវត្តពីទិន្នន័យ។ ដោយការប្រើប្រាស់កម្មវិធីផ្សេងគ្នា ជាមួយគោលការណ៍ពីរផ្សេងគ្នា ឧទាហរណ៍ការប្រើប្រាស់វិស្វកម្មបច្ចេកទេសធរណីសាស្រ្ត ‘geotechnical engineer’ និងវិស្វកម្មគ្រឿងបង្គុំ អាចធ្វើការរួមគ្នាទៅលើសំណុំទិន្នន័យដូចគ្នា នៅក្នុងបរិយាកាសគំរូដ៏ទូលំទូលាយរបស់យើង ដោយការវិភាគត្រឡប់ជាឌីជីថល ‘digital feedback loop’ និងបង្កើនការសហការរបស់ពួកគេតាមរយៈលំហូការងារ BIM។ ទីបី ដោយសារតែបច្ចេកវិទ្យា MicroStation វាបានជួយឲ្យអ្នកប្រើប្រាស់កម្មវិធី ‘Open’ អាចផលិតបានច្រើនមុខ និងសម្រេចបាននូវដំណោះស្រាយរវាងគ្នាជាច្រើនពីកម្មវិធីកូដដែលបើទូលាយ’Open’។ បរិយាកាសគំរូដ៏ទូលំទូលាយរបស់ Bentley គឺ ‘Open’ សម្រាប់ លំហូការងារឌីជីថលដែលមានសហប្រតិបត្តិការគ្នាយ៉ាងល្អរវាងកម្ម-វិធីនីមួយៗ»។

ធ្វើបទបង្ហាញដោយលោក Tom Dengenis នាយកជាន់ខ្ពស់ផ្នែក Project Delivery និងជាប្រធានផ្នែកសំណង់ SYNCHRO Digital របស់ Bentley System (អតីតនាយកប្រតិបត្តិរបស់ Synchro Software) បានណែនាំកម្មវិធី «Synchro Software» ដើម្បីពង្រីកលំហូឌីជីថលសម្រាប់កម្មវិធីបែងចែកព័ត៌មាគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធតាមរយៈគំរូរូបសំណង់ 4D។ ជាមួយនឹងលំហូការងារឌីជីថលរបស់ SYNCHRO អ្នកសំណង់នឹងមិនចាំបាច់បង្កើតគំរូសំណង់ 3D ឡើងវិញពីការព្រៀង ដែលមានស្រាប់ក្នុងម៉ូដែលគំរូ BIM ហើយបង្កើតឡើងក្នុងអំឡុងពេលគូសប្លង់។ នៅក្នុងកម្មវិធី ProjectWise ជាមួយក្រុមការងារ និងការចាត់លំហូ ការងារ នឹងធ្វើស្វ័យប្រវត្តិកម្មលំហូការងារឌីជីថលសម្រាប់ផែនការសាងសង់ដើម្បីបង្កើនសមត្ថភាពរបស់ BIM។ នៅក្នុងបរិយាកាសដ៏ ទូលំទូលាយផ្ដោតទៅលើភាពមើលឃើញនៅលើគន្លង និងលំដាប់ លំដោយនៃការសាងសង់ ដោយបញ្ចប់បាននូវការបែកចែកព័ត៌មានគម្រោងបានគ្រប់ជ្រុងជ្រោយ។ បច្ចុប្បន្នក្រុមហ៊ុន Microsoft និង Bentley កំពុងធ្វើការរួមគ្នាលើ កម្មវិធីថ្មី HoloLens បន្ថែមទៀតសម្រាប់ ProjectWise និង SYNCHRO ដែលនឹងត្រូវបានប្រកាសឲ្យដឹងបន្ទាប់ក្នុងឆ្នាំនេះ។ លោកបានពន្យល់ និងប្រៀបធៀបកាលវិភាគសាងសង់ដោយគម្រោងសាងសង់អគារពីរនៅក្នុងទីក្រុងឡុងដិ៍ ដែលបានចាប់ផ្តើមស្របគ្នានៅឆ្នាំ ២០០៧ រវាង អគារ Shard កម្ពស់ ៧២ជាន់ត្រូវបានបញ្ចប់ជាស្ថាពរខណៈដែលអគារ 22 Bishopsgate កម្ពស់ ៦០ជាន់ បានបោះបង់គម្រោងដែលបានបញ្ចប់ត្រឹមតែស្នូលបេតុងកម្ពស់ ៧ ជាន់ប៉ុណ្ណោះ។

 
យ៉ាងណាម៉ិញ លោក Levente Nagy ដែលជាអ្នកដឹកនាំជាន់ខ្ពស់ សម្រាប់ Microsoft 365 បានផ្តល់ការកត់សម្គាល់នៅក្នុងសេចក្តីប្រកាសព័ត៌មានអំពីលទ្ធភាពនៃការរួមបញ្ចូលគ្នារវាង ProjectWise 365 Services និង Microsoft 365 ។ សមត្ថភាពនៃការសហការ របស់ក្រុម Microsoft និង Microsoft Flow រួមជាមួយការវិភាគពី Microsoft SharePoint និង Microsoft Power BI បច្ចុប្បន្នអាច ត្រូវបានប្រើដើម្បីធ្វើលំហូការងារឌីជីថល តាមប្រព័ន្ធឌីជីថលនៅក្នុង ProjectWise។ ការធ្វើសមាហរណកម្មនេះនឹងបង្កើតកិច្ចសហការ លំហូរការងារឌីជីថលរួមគ្នា ដែលជាព្រំដែននៃនិន្នាការវិវត្តន៍តាមរយៈធនធានក្នុងការបែកចែកព័ត៌មានគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធក្នុងគោលបំណងធានាបាននូវស្តង់ដារ និងការអនុវត្តកាន់តែប្រសើរគឺត្រូវបានបន្តប្រើប្រាស់ទូទាំងគម្រោង ហើយវានឹងជួយបង្កើនផលិត ភាពនៃការងារដដែលៗ រង្វាស់ការងារកាន់តែធំ មានគុណភាព និង អាចព្យាករណ៍បានដោយមានប្រសិទ្ធិភាពនៅក្នុងទំនើបកម្មឧស្សា- ហកម្មនៃការបែងចែកព័ត៌មានគម្រោង ‘Project Delivery’ ដូចនេះ គ្រប់ក្រុមក្នុងគម្រោងអាចចម្លងបាននូវគំរូទិន្នន័យនៃការអនុវត្តដែលធ្លាប់អនុវត្តបានល្អជាងគេសម្រាប់ភាពជោគជ័យនៃការងារចំពោមុខ។

Leave a Reply

Your email address will not be published. Required fields are marked *