News

Check out real estate news updates

កម្មវិធីពិព័រណ៍ឧស្សាហកម្មសំណង់ឆ្នាំ២០១៨បញ្ចប់ដោយជោគជ័យ

កម្មវិធីពិព័រណ៍ឧស្សាហកម្មសំណង់ឆ្នាំ២០១៨ ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នោះគឺបានបញ្ចប់ដោយជោគជ័យ។

ក្នុងន័យនេះ ក្រោមការរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជាដែលដឹកនាំដោយ អ្នឧកញ៉ា ពុង ឃាវសែ ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា ២០១៨គឺមានអ្នកចូលទស្សនាយ៉ាងច្រើនកុះករព្រមទាំងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកចូលទស្សនានិងបណ្តាក្រុមហ៊ុនដែលបានដាក់បង្ហាញផលិតផលខ្លួន។

លោកជីវ ស៊ីផេង អ្នកគ្រប់គ្រងទូទៅរបស់សមាគមអ្នកសាងសង់កម្ពុជាបានបញ្ជាក់ក្នុងកម្មវិធីថា ពិពរ័ណ៍នេះទទួលបានការចាប់អារម្មណ៍ជាខ្លាំងជាពិសេសពីសំណាក់ក្រុមហ៊ុនទាំងក្នុងនិងក្រៅស្រុក។

លោកបានឲ្យទៀតដឹងថា ពេលនេះមានបណ្តាក្រុមហ៊ុនជាច្រើនបានធ្វើការសាកសួរព័ត៌មានដើម្បីចូលរួមពិពរ័ណ៌ឆ្នាំក្រោយដែលនឹងរៀបចំធំជាងឆ្នាំនេះទៅទៀត។

ទន្ទឹមនឹងនេះដែរ បណ្តាក្រុមដែលបានដាក់បង្ហាញពិព័រណ៌ជាច្រើនបានសរសើរពីការរៀបចំពិព័រណ៌និងបានសម្តែងការពេញចិត្តដោយក្រុមហ៊ុនទទួលបានអតិថិជនចាប់អារម្មណ៍នឹងផលិតផលនិងសេវាកម្មរបស់ខ្លួនជាច្រើននាក់។

អគ្គនាយកក្រុមហ៊ុន ផលិតបំពង់ទីបជ័រUPG ដែលមានវត្តក្នុងពិព័រណ៍នេះគឺ ឧកញ៉ា ឈុន ចេតនា បានឲ្យដឹងថាមានអតិថិជនជាច្រើនបានសាកសួរនិងចាប់អារម្មណ៍លើផលិតផលរបស់ក្រុមហ៊ុនUPG។

ទន្ទឹមនឹងនេះដែរ បណ្តានិសិត្សដែលបានចូលរួមទស្សនាពិព័រណ៍ខាងលើបានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយហេតុថាពួកគេបានទទួលបានព័ត៌មានយ៉ាងច្រើនព្រមទាំងបានស្គាល់បច្ចេកវិទ្យាថ្មីៗថែមទៀតផង។

សូមបញ្ជាក់ថា ពិព័រណ៍អន្តរជាតិសម្រាប់រយៈពេលបីថ្ងៃនេះ គឺមានការចូលរួមតាំងពិព័រណ៍ពីបណ្តាក្រុមហ៊ុនផ្នែកវិស័យសំណង់ប្រមាណជា ១៨៦ ក្រុមហ៊ុនដែលស្មើទៅនឹងស្តង់ពិព័រណ៍រហូតដល់ទៅ ៣១០ ស្តង់ពិព័រណ៍និងមានការដាក់តាំងបង្ហាញផលិតផលប្រមាណជាង ៦០០ ប្រភេទ ដែលផលិតផលទាំងនេះមានខ្លះជាផលិតផលក្នុងស្រុក និងមានខ្លះជាផលិតផលដែលបាននាំចូលពីបណ្តាប្រទេសជាច្រើនលើពិភពលោក។

Source From: https://www.construction-property.com/khread-news-1525/

Leave a Reply

Your email address will not be published. Required fields are marked *