News

Check out real estate news updates

កម្ពុជា ឡាវ វៀតណាមប្តេជ្ញាអភិវឌ្ឍតំបន់ត្រីកោណទៅជាប៉ូលសេដ្ឋកិច្ចថ្មី

ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងបី កម្ពុជា វៀតណាម និងឡាវ បានប្តេជ្ញារួមគ្នា ដើម្បីប្រែក្លាយតំបន់ត្រីកោណអភិវឌ្ឍន៍ឲ្យទៅជាប៉ូលសេដ្ឋកិច្ចថ្មីមួយទៀត សម្រាប់ប្រទេសទាំងបី។

នៅក្នុងកិច្ចប្រជុំត្រីភាគីកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងបាងកក សម្តេចតេជោរ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ៊្វុក និងនាយករដ្ឋមន្រ្តីឡាវ ថងលួន ស៊ីសូលីត បានឯកភាពគ្នា នឹងខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងប្រទេសទាំងបីឲ្យកាន់តែមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់សម្តេចតេជោរ ហ៊ុន សែន។

ក្នុងជំនួបនោះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី បានសម្ដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើចំពោះលទ្ធផលជាវិជ្ជមាន ដែលក្រុមការងារនៃប្រទេសទាំងបី ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទាំងបី ដែលពីមួយឆ្នាំទៅមួយឆ្នាំបានចូលរួមចំណែកដល់ការកៀរគររកប្រភពជំនួយពីគ្រប់ទិសទី ក្នុងការអភិវឌ្ឍន៍តំបន់ត្រីកោណ ឲ្យមានការប្រែប្រួលមុខមាត់ថ្មី និងមានការរីកចម្រើនជាលំដាប់។

តាមរយៈកិច្ចសហប្រតិបត្តិការត្រីអភិវឌ្ឍន៍ CLV បានប្រែក្លាយពីតំបន់មួយដែលមានការខ្វះខាត ជីវភាពរបស់ប្រជាពលរដ្ឋមានភាពក្រីក្រ ឲ្យក្លាយទៅជាតំបន់មួយដែលមានការតភ្ជាប់ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ពិសេស ការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន។

គួរបញ្ជាក់ថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាមត្រូវបានបង្កើតឡើងក្នុងគោលបំណងនៃការបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ CLV ក្រោមគំនិតផ្តួចផ្តើមប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី កាលពីឆ្នាំ១៩៩៩។

តាមរយៈកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV គឺកម្ពុជា មានខេត្ត រតនគីរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ នឹងក្លាយជាប៉ូលសេដ្ឋកិច្ចថ្មីសម្រាប់កម្ពុជា តាមយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងលំហូរចូលនៃភ្ញៀវទេសចរ៕

Source From: https://www.construction-property.com/khread-news-1903/

Leave a Reply

Your email address will not be published. Required fields are marked *