News

Check out real estate news updates

កម្ពុជា-ឡាវ នឹង​បើក​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បន្ថែម​ទៀត ខណៈបច្ចុប្បន្ន​មាន​តែច្រក​មួយ​ប៉ុណ្ណោះ

កម្ពុជា-ឡាវ នឹង​បើក​ច្រកទ្វារ​ព្រំដែន​អន្ដរជាតិ​បន្ថែម​ទៀត ដើម្បី​សម្រួល​ដល់ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និងការ​ធ្វើ​ពាណិជ្ជកម្ម​ផ្សេងៗ ខណៈ​បច្ចុប្បន្ន​កម្ពុជា-ឡាវ មាន​ច្រក​អន្ដរជាតិ​រួមគ្នា​តែមួយ​ប៉ុណ្ណោះ គឺ​ច្រក​ត្រពាំង​គ្រៀល-ណងណុង​ឃៀន ដែល​ស្ថិតនៅក្នុង​ខេត្ត​ស្ទឹងត្រែង។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក ផាត សុផានិត ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្ដរជាតិ នៃ​ក្រសួងមហាផ្ទៃ ក្រោយ​បញ្ចប់​ពិធី​ចុះហត្ថលេខា​លើ​កំណត់ហេតុ ស្ដីពី​កិច្ចសហប្រតិបត្តិការ ឆ្នាំ​២០១៩ រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​ឡាវ នា​ព្រឹកថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៩។

លោក​បាន​ឱ្យដឹង​ថា ច្រកទ្វារ​ព្រំដែន​អន្ដរជាតិ​ថ្មី ដែល​ភាគី​កម្ពុជា-ឡាវ កំពុង​សិក្សា​រួមគ្នា​ដើម្បី​បើក​នេះ អាចនៅ​ខេត្ត​រតនគិរី ឬនៅ​ខេត្ត​ស្ទឹងត្រែង​ ទៅតាម​លទ្ធភាព​ដែលអាច​ធ្វើទៅ​បាន។

«ភាគីទាំងពីរបានឯកភាពដើម្បីធ្វើយ៉ាងណាពិនិត្យលទ្ធភាព ដើម្បីពង្រីកការបើកច្រកទ្វារព្រំដែនបន្ថែមទៀត ដើម្បីលើកកម្ពស់ការផ្ដាស់ប្ដូររវាងប្រជាជន និងប្រជាជន សម្រួលដល់ការធ្វើដំណើរ ការផ្លាស់ប្ដូរពាណិជ្ជកម្ម ដែលនេះជាទិសដៅសំខាន់ លើកិច្ចសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នា»។ លោក ផាត សុផានិត លើកឡើង​បន្ថែម។

 

មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​រូបនេះ ក៏បាន​អះអាង​ទៀត​ថា ក្រៅពី​ឯកភាពគ្នា​រឿង​ការ​បើក​ច្រកទ្វារ​ព្រំដែន​ហើយ​នោះ កម្ពុជា-ឡាវ ក៏បាន​ធ្វើការ​ប្ដេជ្ញា​ចិត្តរួមគ្នា​ផងដែរ លើ​ការ​បង្ការ បង្ក្រាប និង​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន ដោយភាគី​ទាំងពីរ​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា​ មិនឲ្យ​បញ្ហា​គ្រឿងញៀន មក​គ្រប​ដណ្ដប់​លើ​ប្រជាជន​នោះឡើយ៕

Source From: http://kleykley.sabay.com.kh/article/1127377#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *