News

Check out real estate news updates

កម្ពុជា បានសុំយូណេស្កូ ដាក់បញ្ចូលទីក្រុងទាំង៣នេះ ជាទីក្រុងបុរាណលើពិភពលោក

ក្រសួងទេសចរណ៍ និងក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈបានរៀបចំឯកសារពាក់ព័ន្ឋ ដើម្បីស្នើទៅអង្គការយូណេស្កូ ដើម្បីសុំដាក់បញ្ចូលទីក្រុងចំនួនបីចូលជាទីក្រុងបុរាណ គឺទីក្រុងបាត់ដំបង ក្រុងកំពត និងទីក្រុងក្រចេះ។

កួរឲ្យដឹងថា ខេត្តក្រចេះ មានសល់សំណង់សល់ពីសម័យអាណានិគមច្រើន ដូចជាផ្ទះនៅជុំវិញផ្សារ និងអាគាររដ្ឋបាលរបស់ខេត្ត ព្រមទាំងអាគាររបស់មន្ទីរ អង្គភាពពាក់ព័ន្ឋក្នុងខេត្ត សុទ្ឋតែជាអាគារសល់ពីសម័យបារាំង ដែលមានការអភិរ័ក្សនិងរក្សាទុករហូតមកទល់សព្វថ្ងៃនេះ។ក្រៅពីក្រុងក្រចេះ ទីរួមស្រុកឆ្លូង ក៏មានបន្សល់នូវអាគារសម័យអាណានិគមច្រើនផងដែរ។

ចំណែកខេត្តបាត់ដំបងមាននៅសល់ផ្ទះ ពីសម័យអាណានិគមចំនួន៨០០ផ្ទះ ដែលបាននិងកំពុងអភិរ័ក្សទុក។ ផ្ទះទាំងនោះភាគច្រើនស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ និងសង្កាត់វត្តគរ ជាតំបន់ដែលមានភាពទាក់ទាញភ្ញៀវទេសចរណ៍ ហើយក្រុងកំពុងរៀបចំផែនការអភិរ័ក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានឯកភ្នំ ស្ថិតក្នុងស្រុកឯកភ្នំ និងប្រាសាទភ្នំបាណន់ ស្ថិតក្នុងស្រុកបាណន់ផងដែរ។

ដោយឡែក ខេត្តមាត់សមុទ្រ គឺទីក្រុងកំពត ក៏ជាទីក្រុងមានភាពទាក់ទាញ និងបន្សល់ទុកនូវអាគារ​សម័យអាណានិគម​ច្រើន ដែលត្រូវបានអភិរ័ក្សទុក ដោយមិនមានការវាយចោលនោះទេ ពិសេសផ្ទះមុខងារសល់ពីសម័យបារាំង ហើយសំណង់ចាស់ៗដែលមិនសូវមានសោភ័ណភាព ត្រូវបានលាបថ្នាំឲ្យមានសោភ័ណភាពស្រស់ស្អាតផងដែរ ពិសេសផ្ទះទាំងនោះត្រូវបានជនជាតិបារាំង និងជនបរទេសនានាជួលឬទិញសម្រាប់បើកជាភោជនីយដ្ឋានភាគច្រើន។

Source From: https://business-cambodia.com/2018/11/09/cambodia-has-asked-unesco-to-integrate-these-three-ancient-cities-into-the-world/

Leave a Reply

Your email address will not be published. Required fields are marked *