News

Check out real estate news updates

កម្ពុជា និង​សឹង្ហ​បុរី រួមគ្នា​ធ្វើ​ឲ្យ​ប្រសើរ​ឡើងលើ​ការគ្រប់គ្រង​ទិញ-លក់​អចលនទ្រព្យដល់​អ្នកវិនិយោគទុន

ភ្នំពេញ៖  សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា និង​ក្រុមហ៊ុន​ប​ចេ្ច​ក​វិទ្យា​ដែល​ផ្តោត​លើ​សេវាកម្ម​បែប​អន្តរការី​រវាង​អ្នក​អភិវឌ្ឍន៍ និង​ភ្នាក់ងារ​ទិញ​លក់​អចលនទ្រព្យ PropEast  ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សឹង្ហ​បុរី បាន​ចុះ​កិច្ចព្រមព្រៀង​ជា​ដៃគូ​យុទ្ធសាស្ត្រ ដើម្បី​ជំរុញ​ការរីកចំរើន​លើ​វិស័យ​អចលនទ្រព្យ និង​លើកទឹកចិត្ត​ដល់​លំហូរ​អ្នកវិនិយោគទុន​បន្ថែម​ទៀត។

លោក ឃាង ពុ​ទ្ធី ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា បាន​មានប្រសាសន៍ប្រាប់​ទូរទស្សន៍​ព័ត​មាន​កាលពី​ថក​ងៃ​ទី២៨ វិច្ឆិកា​កន្លងមក​ថា គោលបំណង​នៃ​កិច្ចព្រមព្រៀង​នេះ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ដល់​សមាជិក​ឲ្យ​ស្គាល់​អំពី ការសម្រេចចិត្ត​ឈាន​ជើង​ចូលមក​ប្រទេស​កម្ពុជា​របស់​ក្រុមហ៊ុន​ប្រូ​ប​អ៊ី​ស ក្នុង​ការបម្រើ​សេវាកម្ម​ទំរង់​កម្មវិធី​ទូរស័ព្ទដៃ​ទំនើប​ដំបូង​ដែលជា​សេវាកម្ម​ទិញ​លក់​រវាង​អ្នក​អភិវឌ្ឍន៍ និង​ភ្នាក់ងារ​ទិញ​លក់​អចលនទ្រព្យ​នៅ​កម្ពុជា។

លោក​បាន​បន្តថា បន្ទាប់ពី​ចុះ​កិច្ចព្រមព្រៀង​រវាង​សមាគម និង​ក្រុមហ៊ុន PropEast នឹង​ព្យាយាម​ជួយ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ ក្នុងការ​ជំរុញ​ការផ្សព្វផ្សាយ​ដល់​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​នានា ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​សេវាកម្ម និង​ព្យាយាម​ពន្យល់​ដល់ទី​ភ្នាក់ងារ​អចលនវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា​ដទៃ​ផ្សេងទៀត ឲ្យ​ស្វែងយល់​អំពី​សារៈសំខាន់ និង​ឈានទៅ​ប្រើប្រាស់​ធ្វើការ​សហការ​ជាមួយគ្នា។

 

ជាមួយគ្នានេះ លោក DATO Dr.JAY HO អគ្គនាយក​ក្រុមហ៊ុន PropEast បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា ក្រុមហ៊ុន​លោក​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ២០១៧ ។ ទំរង់​កម្មវិធី​ទូរស័ព្ទដៃ​ទំនើប​ដំបូង គឺ​ផ្តោតទៅលើ​ការងារ​គ្រប់គ្រង​ផ្នែក​អ​ច លន​ទ្រព្យ និង​ការដឹកជញ្ជូន​អចលនទ្រព្យ​ដល់​អ្នកវិនិយោគទុន។ បច្ចុប្បន្ននេះ PropEast មាន​ការិយាល័យ​នៅ​ប្រទេស​កម្ពុជា និង​ម៉ាឡេស៊ី ហើយ​កំពុងតែ​រៀបចំ​ចូល​ប្រទេស​ថៃឡង់​ដ និង​វៀតណាម​ដែរ ក្នុង​ទស្សនៈវិស័យ​ដើម្បី​បង្កើតជា​បណ្តាញ​ទីផ្សារ​អចលនទ្រព្យ​នៅ​អាស៊ាន​ជាមួយនឹង​ទំរង់​កម្មវិធី​ទូរស័ព្ទដៃ​ទំនើប​ដំបូង។

លោក​បញ្ជាក់ទៀតថា ក្រុមហ៊ុន​លោក​បាន​អភិវឌ្ឍន៍​ការងារ លើ​ការគ្រប់គ្រង​ផ្នែក​អចលនទ្រព្យ និង​ទំរង់ការ​ដឹកជញ្ជូន​អចលនទ្រព្យ​ជា​លើកដំបូង​លើ​ពិភពលោក ដើម្បី​បំរើ​អ្នកវិនិយោគទុន​អចលនទ្រព្យ​ក្នុង​តំបន់ នៅពេល​មាន​ប្រតិបត្តិការ ផ្ទេរ ប្រគល់​អង្គភាព ការត្រួតពិនិត្យ​អង្គភាព គ្រឿង​សង្ហា​រឹម សំរាប់​ជួល និង​ជុស​ជួល តាម​បណ្តាញ​យើង ជាមួយ​អ្នកផ្តល់​សេវា​ប្រកបដោយ​វិជ្ជាជីវៈ។

សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា ទើបបាន​បើក​ដំនើរការ​ប៉ុន្តែ​មាន​សមាជិក​កើនឡើង​រហូតដល់​ចំនួន៩៥ក្រុមហ៊ុន៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *