News

Check out real estate news updates

កម្ពុជា-ថៃនឹងបង្កើនទំហំពាណិជ្ជកម្មឲ្យ ១៥ពាន់លាន$ នៅ២០២០

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃឡង់ដ៏ បានកើនឡើងរហូតដល់ជាង ៧ប៊ីលានដុល្លារ នៅត្រឹមបំណាច់ខែតុលា ឆ្នាំ២០១៨ ដែលជាសញ្ញាណវិជ្ជមានសម្រាប់កិច្ចសហបត្តិការប្រទេសទាំងពីរ ខណៈដែលប្រមុខរដ្ឋាភិបាល គ្រោងបង្កើនទំហំពាណិជ្ជកម្ម ឱ្យបានដល់ ១៥ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២០។

ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបង្ហាញសុទិដ្ឋិនិយមថា ទំហំពាណិជ្ជកម្មកម្ពុជា-ថៃឡងដ៏ នឹងបន្តកើនឡើងថែមទៀត ហើយឈានទៅសម្រេចតាមផែនការដែលបានកំណត់ ដោយសារប្រទេសទាំងពីរ មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអះអាងប្រាប់ តំណាងភាគីថៃថា កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយថៃឡង់ដ៏ ជាពិសេសក្នុងពេលដែលប្រទេសថៃឡង់ដ៏ ធ្វើជាប្រធានអាស៊ាន នៅក្នុងឆ្នាំ២០១៩ ខាងមុខ សំដៅធ្វើឱ្យការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្រិតតំបន់ (RCEP)​ អាចបញ្ចប់ដោយជោគជ័យនៅក្នុងឆ្នាំក្រោយ ដើម្បីធានាការធ្វើពិពិធកម្មវិស័យនាំចេញរបស់កម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម ប៉ាន់យ៉ារក្ស ភូនសាប់ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រ និងជួយជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃឡង់ ឱ្យកាន់តែរីកចម្រើនឥតឈប់ឈរ។
ឯកឧត្តមឯកអគ្គរាជទូត ក៏បានសន្យាបន្តពង្រីកការតភ្ជាប់ព្រំដែនរវាងកម្ពុជា និងថៃឡង់ដ៏ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ក៏ដូចជាការបង្កើត និងអភិវឌ្ឍន៍វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ដោយប្រើប្រាស់មូលនិធិរបស់ម្ចាស់ក្សត្រី មហាចក្រី ស៊ូរិនដន (Maha Chakri Sirindhorn)៕

Source From: https://business-cambodia.com/2018/12/03/cambodia-thailand-will-increase-trade-15-billion/

Leave a Reply

Your email address will not be published. Required fields are marked *