News

Check out real estate news updates

កម្ពុជា​ស្ថិត​នៅ​ក្នុង​លំដាប់​ប្រទេស​ដែល​ល្អ​បំផុត​សម្រាប់​ទិញ​អចលនទ្រព្យ​ក្នុង​អាស៊ី​អាគ្នេយ៍​

ប្រទេសកម្ពុជាបច្ចុប្បន្ន វិស័យអចលទ្រព្យកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ក៏ដូចជាបណ្ដាប្រទេសមួយចំនួន​ធំៗ​​ផងដែរ ដោយសារមានតំបន់ផ្ដោះប្ដូរពាណិជ្ជកម្មធំបំផុតនៅសតវត្សទី ២១ ដែលអាចហៅបាន​ថាជាសរសៃ​ឈាម​សេដ្ឋកិច្ច។

ម្យ៉ាងវិញទៀត អត្រានៃហានិភ័យនៃការវិនិយោគនៅកម្ពុជាអាចនៅមានកម្រិតទាប ចំណែកការអភិវឌ្ឍ​អាចទទួល​បាន​​ផលចំណេញត្រឡប់មកវិញជាទីគាប់ចិត្តផងដែរ។

ចំណែកប្រទេសជឿនលឿនខ្លាំង ដូចជាប្រទេសសិង្ហបុរី គឺវិស័យអចលទ្រព្យ មិនមានភាពទាក់ទាញខ្លាំងដូចជាប្រទេស​ដែលកំពុងអភិវឌ្ឍន៍ថ្មីថ្មោងនោះឡើយ ដោយសារតែត្រូវការចំណេញមិនអាចរំពឹងខ្ពស់ឡើយសម្រាប់អ្នកវិនិយោគ។

ដោយឡែក ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជាវិញ ដែលតម្លៃអចលទ្រព្យនៅមានកម្រិតទាបនៅឡើយនោះ វាដូចជាមេដែកមួយដ៏ទាក់ទាញសម្រាប់ការវិនិយោគ ហើយគេអាចរំពឹងចំណេញបានច្រើនជាង។

បើយោងតាមការផ្សាយរបស់សារព័ត៌មានអន្តរជាតិមួយចំនួន បានបង្ហាញឱ្យឃើញថា ប្រទេសចំនួន ៣ នៅអាស៊ី​អា​គ្នេយ៍​គឺកំពុងទាក់ទាញអ្នកវិនិយោគលើវិស័យអចលនទ្រព្យ និងល្អបំផុតក្នុងការទិញអចលទ្រព្យ ដូចជា៖កម្ពុជា​ ហ្វីលីពិន និងឥណ្ដូណេស៊ី។

គួរជម្រាបផងដែរថា ប្រទេសកម្ពុជាជាជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់ឥណ្ឌូចិន ដែល​ក្នុង​មួយឆ្នាំលើសពី ៧ ភាគរយឯណោះ ចំណែកឯទីផ្សារអចលទ្រព្យកើនឡើងយ៉ាងខ្លាំង។

ចំណុចទាំងអស់នេះហើយអាច ជាមូលហេតុដែលធ្វើឲ្យអ្នកវិនិយោគចិនបាន​ធ្វើឲ្យវិស័យសំណង់ក្នុងទីក្រុងភ្នំពេញផ្ទុះ​ឡើង​តែម្ដង ជាពិសេសគឺសំណង់ផ្នែកលំនៅដ្ឋានខុនដូ អាផាតមិន អគារពាណិជ្ជកម្ម សំណង់ស្ពានថ្នល់ថ្មីៗ និងគម្រោង​អភិវឌ្ឍន៍​ចម្រុះនានា កំពុងសាងសង់បន្ថែមក្នុងឆ្នាំ ២០១៩ ចំណែកតម្លៃអចលទ្រព្យក្នុងប្រទេសកម្ពុជា គឺនៅតែបន្ត​កើន​ឡើងជាយូរអង្វែងទៀត មិនងាយធ្លាក់ចុះវិញឆាប់ៗនេះទេ។

Source From: https://www.business-cambodia.com/public/article/cambodia-is-among-the-best-in-the-country-to-buy-real-estate-in-southeast-asia

Leave a Reply

Your email address will not be published. Required fields are marked *