News

Check out real estate news updates

កម្ពុជាស្ថិតក្នុងលំដាប់ top 10 ដែលផ្ទះមានតម្លៃថោកជាងគេលើលោក

តម្លៃអចលនទ្រព្យ​ នៅលើពិភពលោក បានកើនឡើងជាងរៀងរាល់ថ្ងៃ ដែលប្រទេសខ្លះ ថ្លៃខ្លាំង ជាពិសេស តម្លៃអចលនទ្រព្យ នៅសហរដ្ឋអាមេរិក អូស្ត្រាលី បារាំងជាដើម។

ដោយឡែកនៅក្នុងវេបសាយ Womensarticle.com បានបង្ហាញពីប្រទេសទាំង១០ដែល តម្លៃអចលនទ្រព្យ នៅសម្យរម្យ ដែលអាចវិនិយោគ ឬធ្វើជាផ្ទះទី២របស់ខ្លួនបាន ក្នុងនោះរួមមានប្រទេស៖

១ កម្ពុជា

ត្បិត​កម្ពុជា​មិន​មែន​ជា​ឋានសួគ៌​នៅ​តំបន់​ត្រូពិក ប៉ុន្តែ​វា​កៀក​នឹង​ចំណុច​នោះ។ បើ​ធៀប​នឹង​ប្រទេស​តំបន់​ត្រូពិក​ដទៃ​ទៀត ​តម្លៃ​នៃ​ការ​រស់​នៅ​ប្រទេស​កម្ពុជា​​អស់​តិច​ជាង​គេ។

ផ្ទះ​ប្រណីត​មួយ​ដែល​មាន​បន្ទប់​គេង ៤ និង​អាង​ហែល​ទឹក​មួយ​មាន​តម្លៃ​ត្រឹម​តែ ៦០០ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​ខែ ឬ មួយ​ក៏​ផ្ទះ​លំហែ​មួយ​ដែល​មាន​បន្ទប់​គេង​៣ គេ​អាច​ទិញ​ក្នុង​តម្លៃ ២០ ០០០ ដុល្លារ ហើយ​គេ​អាច​ជួល​អ្នក​ថែ​សួន​ម្នាក់​ឲ្យ​មើល​ផ្ទះ​លំហែ​ឲ្យ​គេ​ក្នុង​តម្លៃ​ប្រមាណ ២ ០០០ ដុល្លារ​ក្នុង​១​ឆ្នាំ។

២ ប្រទេស​អេក្វាឌ័រ

អេក្វាឌ័រ​មាន​លក្ខខ័ណ្ឌ​អាកាសធាតុ និង ​លក្ខខ័ណ្ឌ​សង្គម​ជា​ច្រើន​ទៀត​ស្រដៀង​នឹង​សហរដ្ឋអាមេរិក។ គេ​អាច​ញ៉ាំ​បាយ​ក្រៅ​រាល់​ថ្ងៃ អស់​ថោក​​ជាង​ពលរដ្ឋ​​អាមេរិក​ត្បិតត្បៀត​ចម្អិន​អាហារ​នៅ​ផ្ទះ​ខ្លួន​ឯង​ផង។

​គេ​អាច​ទិញ​អចលនទ្រព្យ​​ក្នុង​តម្លៃ​ប្រហែល ៥០ ០០០ ដុល្លារ ​ហើយ​អាច​ជួល​ឲ្យ​គេ​​បាន​នៅ​ពេល​ម្ចាស់​មិន​នៅ។

៣ ម៉ិកស៊ីកូ

គេ​អាច​ចំណាយ​សម្រាប់​ការ​រស់​នៅ​​ប្រមាណ​ត្រឹម ៧០០ ដុល្លារ​ក្នុង​១​ខែ​ រួម​បញ្ចូល​ទាំង​ការ​ស្នាក់​នៅ សម្ភារៈ ម្ហូបអាហារ និង ការ​កម្សាន្ត។

៤ អាហ្សង់ទីន

អាហ្សង់ទីន​បាន​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​ ដែល​មាន​ភោជនីយដ្ឋាន​ល្អៗ ប្រវត្តិសាស្ត្រ​ដ៏​សម្បូរ​បែប និង កន្លែង​ដើរ​លេង​ជា​ច្រើន។ ផ្ទះ​ទំហំ​ធំ​ល្មម​អាច​ទិញ​បាន​ក្នុង​តម្លៃ​ប្រហែល ១៣៩ ០០០​ ដុល្លារ

៥ វៀតណាម

ផ្ទះ​ប្រណីត​មាន​តម្លៃ​រាប់​លាន​ដុល្លារ​នៅ​តាម​ឆ្នេរសមុទ្រ ប៉ុន្តែ​គេ​អាច​រក​ខុនដូ ឬ ផ្ទះ​តូច​ៗ ដែល​មាន​តម្លៃ​ចាប់​ពី ២៥ ០០០ ​ដុល្លារ ដល់ ៥០ ០០០​ដុល្លារ។

៦ ថៃ

គេ​អាច​ទិញខុនដូនៅប្រទេសថៃ ​ក្នុង​តម្លៃ ៣០ ០០០ ដុល្លារ ឬ អាច​រក​ទិញ​ផ្ទះ​ធំ​ទូលាយ​ជាង​នេះ​ក្នុង​តម្លៃ​ប្រហែល ៦០ ០០០ ដុល្លារ ។

៧ ប៊ុលហ្គារី

ប្រសិន​បើ​អ្នក​អាច​រក​ចំណូល​​បាន​ត្រឹម ១ ៥០០ ដុល្លារ​ ក្នុង​១​ខែ នោះ​អ្នក​នឹង​ត្រូវ​ចាត់​ទុក​ថា​ធូរធារ។ ផ្ទះ​ក៏​អាច​រក​ទិញ​បាន​ក្នុង​តម្លៃ​មិន​លើស​ ២០ ០០០ ដុល្លារ ​ឡើយ។

៨ ប្រទេស​ហុងគ្រី

នៅប្រទេស​ហុងគ្រី​អចលនទ្រព្យហាក់នៅធូថ្លៃផងដែរ ព្រោះផ្ទះ​ដ៏​ធំ​មួយ​មាន​តម្លៃ​ត្រឹម​តែ ៩០ ០០០ ដុល្លារ​ ហើយ​​អាច​នៅ​សល់​ទីធ្លា​ទូលាយ​ល្មម​ទៀត​ផង។

៩ ប្រទេស​អាល់បានី

ផ្ទះ​ធំ​ប្រណីត​មួយ​អាច​ទិញ​ក្នុង​តម្លៃ​ត្រឹមតែ ១៥០ ០០០ ដុល្លារ​ ដែល​វា​មិន​ថ្លៃ​ទេ​បើ​ប្រៀបធៀប​នឹង​តម្លៃ​នៅ​សហរដ្ឋអាមេរិក។

១០ កូឡុំប៊ី

ចុងក្រោយគឺប្រទេស កូឡុំប៊ី ​តម្លៃ​ជួល​ផ្ទះ​គឺ​ថោក​ខ្លាំង ប្រមាណ​​ **៤០០ ទៅ ៤៥០ ដុល្លារ​ក្នុង​១​ខែ​**បើ​ធៀប​នឹង​ហុងកុង​​ដែល​ថ្លៃ​ជាង​នេះ​​៣​ទៅ​៤​ដង។

More information visit: https://www.business-cambodia.com/public/article/cambodia-is-in-the-top-10-cheapest-homes-in-the-world

Leave a Reply

Your email address will not be published. Required fields are marked *