News

Check out real estate news updates

កម្ពុជាសង្ឃឹមខ្ពស់ថាជប៉ុននឹងផ្តល់ជំនួយសំរាប់គម្រោងស្ពានអាកាសនៅតំបន់ស្ទឹងបត់

អ្នកនាំពាក្យរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន ឯកឧត្តម វ៉ាស៊ីម សូរិយាសង្ឃឹមខ្ពស់ថាជប៉ុននឹងផ្តល់ជំនួយសំរាប់គម្រោងសាងសង់ស្ពានអាកាសនៅតំបន់ស្ទឹងបត់ដែលក្រសួងសាធារណការនិងដឹកជញ្ជូនបានធ្វើការស្នើរសុំកាលពីពេលថ្មីៗនេះ។

ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ក៏ដូចជាបញ្ចៀសការកកស្ទះនៅតំបន់ស្ទឹងបត់ដែលស្ថិតនៅតំបន់ច្រកព្រំដែនអន្តរជាតិថ្មីកម្ពុជា-ថៃ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបាន ស្នើរសុំរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ JICA ផ្តល់ការគាំទ្រសម្រាប់គម្រោងសាងសង់ស្ពានអាកាសនៅតំបន់ស្ទឹងបត់ដើម្បីភ្ជាប់ទៅកាន់ផ្លូវជាតិ លេខ៥។

ជាការឆ្លើយតម លោកបណ្ឌិត Masahiko FURUICHI ទីប្រឹក្សាជាន់ខ្ពស់ផ្នែកដឹកជញ្ជូនរបស់អង្គការ JICA បានកត់សម្គាល់លើសំណើនេះ។

យ៉ាងណាមិញ ឯកឧត្តម វ៉ាស៊ីម សូរិយាបានប្រាប់ ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ ថាលោកមានក្តីសង្ឃឹមខ្ពស់ថាជប៉ុននឹងផ្តល់ជំនួយព្រោះថាគម្រោងស្ពានអាកាសនេះឬស្ពានចំណុចប្តូរទិស (Intersection) គឺមានទំនាក់ទំនងជាមួយនឹងគម្រោងសាងសង់ផ្លូវជាតិលេខ៥ (រហូតដល់ច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃស្ទឹងបត់ថ្មី) ដែលបច្ចុប្បន្នស្ថិតក្រោមជំនួយរបស់ប្រទេសជប៉ុន។ការសាងសង់ផ្លូវនេះគឺត្រូវបានបែងចែកជា ៣ កំណាត់ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការសាងសង់នៅឡើយ។

ទាក់ទងទៅនឹងកាលបរិច្ចេទនៃសេចក្តីសម្រេចរបស់ជប៉ុនទៅលើគម្រោងស្នើរខាងលើ ឯកឧត្តម វ៉ាស៊ីម សូរិយាបានគួសបញ្ជាក់ថាជាទូទៅបន្ទាប់ពីមានការស្នើរសុំភាគីជប៉ុនអាចនឹងផ្តល់ចម្លើយក្នុងរយៈពេលពី ១-២ ឆ្នាំបន្ទាប់ពីជប៉ុនធ្វើការសិក្សារអំពីគម្រោងនេះរួចរាល់។

ឯកឧត្តម វ៉ាស៊ីម សូរិយាបានមានប្រសាសន៍បន្ថែមថា៖ «ចំណុចប្តូរទិសនេះនឹងជួយសម្រួលដល់ចរាចរណ៍នៅតំបន់ស្ទឹងបត់នៅពេលដែលច្រកព្រំដែនអន្តរជាតិថ្មីដាក់អោយដំណើរការនៅឆ្នាំ២០១៩»។

Source From: http://www.construction-property.com/khread-news-1375/

Leave a Reply

Your email address will not be published. Required fields are marked *