News

Check out real estate news updates

កម្ពុជាកំពុងសិក្សា គម្រោងអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្ម​ និងរមណីយដ្ឋានកោះរ៉ុងសន្លឹម

កម្ពុជាកំពុងតែសិក្សាគម្រោងអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្ម និងរមណីយដ្ឋានកោះរ៉ងុសន្លឹម ហើយថ្មីៗនេះមន្ត្រីជំនាញខេត្តព្រះសីហនុកំពុងចុះវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមរួមមកនៃគម្រោង។

គម្រោងអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្ម​ និងរមណីយដ្ឋានកោះរ៉ុងសន្លឹ​មនេះធ្វើឡើង លើផ្ទៃដីទំហំ១០៦៦ហិកតា​ ស្ថិតក្នុងសង្កាត់កោះរ៉ុងសន្លឹម​ ខណ្ឌព្រះសីហនុ ក្រុងព្រះសីហនុ ។ កោះរ៉ុង ជាកោះមួយស្ថិតនៅចំងាយ២៥គីឡូម៉ែតពីឆ្នេរសមុទ្រខេត្ដព្រះសីហនុ ដែលមានផ្ទៃដី ៧៨ គម និងមានប្រវែងពីជើងទៅត្បូងប្រហែល១០គម​។

សូមបញ្ជាក់ថា ខេត្ដព្រះសីហនុ ជាខេត្ដមួយក្នុងចំណោមខេត្ដផ្សេងទៀតដែលទទួលបានការអភិវឌ្ឍន៍ខ្លាំងជាងគេបន្ទាប់ពីខេត្ដសៀមរាប  ដែលមានគម្រោងវិនិយោគសរុបចំនួន ១៣៧ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៩.៤០៤លាន ដុល្លាអាមេរិក បច្ចុប្បន្នកំពុងដំណើរការ ៩៥គម្រោង មានទុនវិនិយោគ៦.៧៤៤លានដុល្លាអាមេរិក។​ គម្រោងវិនិយោគទាំងនោះរួមមាន សណ្ឋាគារលំដាប់ផ្កាយ៥ ខុនដូ កំពង់ផែ ផ្សារទំនើប  រោងចក្រ ឧស្សហកម្ម តំបន់សេដ្ឋកិច្ចពិសេស នៅមានគម្រោងអភិវឌ្ឍន៍ជាច្រើនទៀតដែលធ្វើអោយក្រុងព្រះសីហនុក្លាយទៅជាខេត្ដទទួលបានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សលើសពីរំពឹងទុក។

Source From: https://business-cambodia.com/2018/11/30/koh-rong-development/

Leave a Reply

Your email address will not be published. Required fields are marked *