News

Check out real estate news updates

កម្ពុជាកំពុងក្លាយជាតំបន់ល្អ ទាក់ភ្នែកវិនិយោគិនបរទេសបោះទុនលើផ្សារទំនើប

ប្រទេសកម្ពុជាទទួលបានវិនិយោគិនបរទេសច្រើនចូលមកវិនិយោគលើវិស័យជាច្រើនរួមមាន កសិកម្ម ទេសចរណ៍ ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសវិស័យអចលនទ្រព្យកំពុងមានសន្ទុះខ្លាំងពីវិនិយោគិនបរទេស។

ស្របពេលដែលប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចកើនឡើងថេរពីមួយឆ្នាំទៅមួយឆ្នាំ និងចំនួនប្រជាជនមានការកើនឡើងធ្វើឲ្យក្រុមហ៊ុនជាច្រើនមានទាំងក្រុមហ៊ុនបរទេស និងក្រុមហ៊ុននៅក្នុងស្រុកបានបោះទុនវិនិយោគយ៉ាងគំហុកលើគម្រោងផ្សារទំនើប។

មូលហេតុដែលធ្វើឲ្យក្រុមហ៊ុនបរទេសបោះទុនវិនិយោគទៅលើការសាងសង់ផ្សារទំនើបកាន់តែច្រើន ដោយសារវិស័យអចលនទ្រព្យនៅកម្ពុជាមានភាពល្អប្រសើរជាងបណ្ដាលប្រទេសដ៏ទៃទៀតនៅក្នុងតំបន់ ចំនួននៃអ្នកវិនិយោគិនបរទេសកើនឡើង ភ្ញៀវទេសចរណ៍បរទេស កំណើនប្រជាជន ស្ថានភាពនយោបាយល្អ និងដោយសារតែប្រជាជនខ្មែរមានរបត់នៃការរស់នៅបែបស៊ីវិល័យ តម្រូវការផលិតផលប្រើប្រាស់ខ្ពស់ និងដើម្បីផ្ដាល់ភាពងាយ​ស្រួលទៅដល់អតិថិជននៅក្នុងតំបន់ ស្របតាមកំណើននៃការអភិវឌ្ឍប្រទេស។ បច្ចុប្បន្នមានក្រុមហ៊ុនបរទេសដែលបានបោះទុនវិនិយោគផ្សារទំនើបនៅកម្ពុជារួមមាន៖

ផ្សារទំនើប AEON MALL របស់ជប៉ុន បានបានសាងសង់ផ្សារទំនើបរបស់ខ្លួនក្នុងប្រទេសកម្ពុជាចំនួនពីរួចមកហើយតែដោយសារតែមិនអាចបំពេញគ្រប់តាមតម្រូវការរបស់អតិថិជនថ្មីៗនេះបានប្រកាសគម្រោងទីបីរបស់ខ្លួន ក្នុងប្រទេសកម្ពុជាដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង អាយអិនជី (ING City) ដែលជាគម្រោងអភិវឌ្ឍធំបំផុតក្នុងរាជធានីភ្នំពេញគ្របដណ្ដប់លើផ្ទៃដីទំហំ ១៨ ហិកតា គ្រោងនឹងបើកទ្វារដំណើរការនៅឆ្នាំ ២០២៣ ខាងមុខនេះ។

ផ្សារទំនើបអ៊ីអនម៉ល១ ដែលបានបើកដំណើរការក្នុងឆ្នាំ២០១៤មិនត្រឹមតែជម្រុញ​ដល់សេដ្ឋកិច្ច​ក្នុងតំបន់​ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានធ្វើឲ្យតម្លៃអចលទ្រព្យកើនឡើងទាំងនៅតំបន់ទន្លេបាសាក់ និងតំបន់ជុំវិញ។ បើធៀបទៅនឹងតំបន់គម្រោងផ្សេងទៀតដូចជាតំបន់នៅជិតគម្រោងស្ពានព្រែកតាម៉ាក់ និងគម្រោងព្រលានយន្តអន្តរជាតិភ្នំពេញថ្មីក៏បានទាញតម្លៃដីឲ្យកើនឡើងដែរបន្ទាប់ពីគម្រោងត្រូវបានប្រកាស។

ក្រោយមកមានគម្រោងផ្សារទំនើបអ៊ីអន២ ភ្លាមៗបានជះឥទ្ធិពលយ៉ាងខ្លាំង លើតម្លៃដី ការទិញលក់ និងជួលអចលនទ្រព្យនិងតម្លៃអចលនទ្រព្យទូទៅផ្សេងៗទៀតដូចជា៖ ផ្ទះ អាផាតមេន បុរី និងឃ្លាំង​ ។ល។​ ជាក់ស្តែងផ្ទះនៅក្នុងបុរីពិភពថ្មី និងបុរីអង្គភ្នំពេញ​ដែលជា​គម្រោង​ស្ថិតនៅក្បែរផ្សារអ៊ីអន​ម៉លបានកើនឡើងថ្លៃភ្លាមៗបន្ទាប់ពីការប្រកាសសាសងសង់ផ្សារជាផ្លូវការ។

ផ្សារទំនើប MAKRO ត្រូវបានសាងសង់ដោយសហគ្រិនថៃទទួលបានការវិនិយោគសង់ផ្សារទំនើបនៅកម្ពុជា ហើយគ្រោងបោះទុនរាប់លានដុល្លារបន្ថែមទៀត ដើម្បីវិនិយោគលើមជ្ឈមណ្ឌលពាណិជ្ជកម្មធំ១មួយនៅខេត្តសៀមរាប។

ផ្សារទំនើប Global House ជាផ្សារ​ទំនើបខ្នាតធំដំបូងបង្អស់នៅកម្ពុជា​ ផ្គត់ផ្គង់គ្រឿង​សំណង់​ និងសម្ភារៈតុបតែងក្នុងផ្ទះ ដែលបោះទុននិយោគប្រមាណជាង​១០លានដុល្លារអាមេរិក និងមានផ្ទៃដីសរុប ១០ហិកតា គ្រោងនឹងបើកដំណើរការផ្លូវការនៅថ្ងៃទី១ ខែធ្នូខាងមុខនេះ។​

គម្រោងសាងសង់ផ្សារទំនើបអាចនិងមានការកើនឡើងច្រើនជាងនេះទៅទៀត ដោយផ្អែកទៅលើកំណើននៃចំនួនប្រជាជនក្នុងប្រទេស ភ្ញៀវទេសចរណ៍បរទេស វិនិយោគិនបរទេសកាន់តែច្រើនឡើង និងរបត់នៃការរស់នៅបែបស៊ីវិល័យរបស់ប្រជាពលរដ្ឋខ្មែរ៕

Source From: https://business-cambodia.com/2018/11/30/investor-in-supermarket-cambodia/

Leave a Reply

Your email address will not be published. Required fields are marked *