News

Check out real estate news updates

កត្តា​ចម្បង​មួយចំនួន​ដែល​ត្រូវ​គិត​មុនពេល​វិនិយោគ​លើ​អចលនទ្រព្

ភ្នំពេញ ៖ ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្នកំពុង​តែមាន​ភាព​រីកចម្រើន​ខ្លាំង​ទាំង​នៅក្នុង​តំបន់​ទីប្រជុំជន​ក្នុង​រាជធានីក៏ដូចជា​នៅតាម​បណ្តា​ខេត្ត​នានា​នៅ​ទូទាំងប្រទេស ដែល​ធ្វើឱ្យ​កើតមាន​អ្នកវិនិយោគ​លើ​វិស័យនេះ​ជាច្រើន​ស្ទើរ​គ្រប់​តំបន់ខណៈ​អ្នកខ្លះ​ក៏​ទទួលបាន​ជោគជ័យ អ្នកខ្លះ​ក៏​មិន​ទទួលបាន​ជោគជ័យ លើ​ការ​វិយោគ។ ខាងក្រោម​នេះ​គឺជា​កត្តា​មួយចំនួន​ដែល​លោកអ្នក​គួរតែ​អនុវត្ត​មុនពេល​វិនិយោគ​អចលនទ្រព្យ​ដើម្បី​ទទួលបាន​ជោគជ័យក្រោម​ការចង្អុលបង្ហាញ​ពី​អ្នកជំនាញ លោក ឌិ​ត ច​ណ្ណា អគ្គនាយក​ក្រុមហ៊ុន LUCKYREALTY Co., Ltd ។

ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ដែល​អាច​គេច​ផុតពី​ហា​នី​ភ័យ និង​អាច​ទទួលបាន​អត្រា​ជោគជ័យ​ខ្ពស់​បាន​គឺ​ត្រូវ​ពឹងផ្អែក​ទៅលើ​ចំណុចសំខាន់ៗដូចខាងក្រោម ៖

១ ទីតាំង​អចលនទ្រព្យ

ទីតាំង​ពិតជា​មាន​សារៈសំខាន់​ណា​សា់​ម្រា​ប់​ធ្វើការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ដោយ​លោកអ្នក​ត្រូវតែ​គិត និង​សិក្សា​ពី​សក្តានុពល​នាពេល​បច្ចុប្បន្ន និង​ការអភិវឌ្ឍ​ការ​ពេលអនាគតរ​បស់ទីតាំង ។

២ ទំហំ​អចលនទ្រព្យ

លោកអ្នក​ត្រូវតែ​គិតពី​ទំហំ​អ​ល​ចនទ្រ​ព្យ មុននឹង​ធ្វើការ​វិយោគ ដោយ​ត្រូវ​គិតថា ទំហំ​អចលនទ្រព្យ​នោះ​អាច​វិយោគ​ទៅជា​អ្វី​បាន​ខ្លះ ជា​អគារ​ខុន​ដូរ  ផ្ទះល្វែង បុរី ឬ សំណង់​អគារ​ពាណិជ្ជកម្ម។

៣ ផ្លូវ

លោកអ្នក​ត្រូវ​សិក្សា​លើ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ដែល​កំណត់ដោយ​រដ្ឋាភិបាល ទាំង​ការអភិវឌ្ឍន៍​ផ្លូវ បណ្តាញ​លូ និង​ស្វែងរក​ព័ត៌មាន​តាមរយៈ​បណ្តាញ​ព័ត៌មាន​នានា មិន​ថា​តាមរយៈ​មិត្តភក្តិ បណ្តាញសារព័ត៌មាន  បណ្តាញ​សង្គម ឬ សាកសួរ​ព័ត៌មាន​ពី​អជ្ញាធរ​មូលដ្ឋាន​ឱ្យបាន​ច្បាស់លាស់។

៤ តំបន់​ជិតខាង

លោកអ្នក​ត្រូវ​គិត​ឱ្យបាន​ច្បាស់​ពី​តំបន់ ឬ​មណ្ឌល​សំខាន់ ដែល​ស្ថិតនៅ​ជិត​អចលនទ្រព្យ​ដែល​ត្រូវ​វិនិយោគ ដូចជា មន្ទីរពេទ្យ  សាលារៀន ឬ ទីប្រជុំជន ដែល​បង្កឱ្យមាន​សក្កដា​នុព​ល​ចំពោះ​ការវិនិយោគ​ទាំង​បច្ចុប្បន្ន និង​ពេលអនាគត។

៥ បទដ្ឋាន​គតិយុត្តិ

លោកអ្នក​ត្រូវ​សិក្សា​ស្វែងយល់​ឱ្យ​ច្បាស់​ពី​បទដ្ឋាន​គតិយុត្តិ​នានា​របស់​រដ្ឋាភិបាល ឬ​ច្បាប់​ដែល​ជម្រុញ​ដល់​ការ​វ​និ​យោគ​កាន់តែ​បាន។

៦ ឱកាស​វិយោគ

គួរ​សម្លឹងមើល​ពី​ភាពល្អប្រសើរ​ក្នុងការ​សម្រេចចិត្ត​វិនិយោគ​ដោយ​ឥត​ស្ទាក់ស្ទើរ ប្រកបដោយ​ភាពជឿជាក់​ទទួលបាន​ភា​គ​លា​ភាព​អនាគត។ ឧទាហរណ៍ ដី​មាន​ទីតាំង​ល្អ ស្ថិតក្នុង​គម្រោង​អភិវឌ្ឍន៍ តម្លៃ​ទាប​ជាង​ទីផ្សារ និង​ភាពងាយស្រួល​ក្នុងការ​ទូទាត់។

ទាំងអស់នេះ គឺជា​ចំណុចសំខាន់ៗ និង​ចម្បង​ដែល​លោកអ្នក​គួរតែ​ពិចារណា និង​ស្វែងយល់​ឱ្យបាន​ច្បាស់ ដើម្បី​ទទួលបាន​ជោគជ័យ​លើ​ការវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *