News

Check out real estate news updates

កត្តាអ្វីខ្លះដែលធ្វើឲ្យតម្លៃដីតំបន់ឈូកវ៉ាឡើងស្រឺតៗដូចទឹកជំនន់

រហូតមកដល់ពេលនេះតម្លៃដីនៅតំបន់ឈូកវ៉ា ស្ថិតនៅខណ្ឌពោធិសែនជ័យ មានការកើនឡើងស្រឺតៗដូចទឹកជំនន់ ពោលគឺមានសន្ទុះឡើងខ្លាំងគួរឲ្យកត់សម្គាល់បើធៀបនឹងកាលពី២ ៣ ឆ្នាំមុន។

យើងសង្កេតឃើញថា សក្តានុពលនៃតំបន់ក៏ត្រូវបានជម្រុញដោយសារគម្រោងអភិវ​ឌ្ឍន៍របស់រដ្ឋមានដូចជា៖ ផ្លូវធំ៦០ម៉ែត្រផ្លូវក្រវ៉ាត់ក្រុងភ្ជាប់ពីផ្លូវសម្តេចហ៊ុនសែនទៅផ្លូវទំបន់កប់ស្រូវប្រព័ន្ធទឹក និងប្រព័ន្ធភ្លើងរដ្ឋជាដើម។ ជាពិសេសតំបន់ឈូកវ៉ាស្ថិតនៅជិតរោងចក្រដែលសំបូរប្រជាពលរដ្ឋ​រស់នៅ និង​ប្រកប​អាជីវកម្ម​ខ្នាតតូច មធ្យម​ជាច្រើនក្រៅពីនោះមាន ​មន្ទីរពេទ្យ សាលារៀនរដ្ឋ​ ផ្សារ​ឈូក​វ៉ា ផ្សារ​ពិភពថ្មី និងសេវាកម្មសំខាន់ៗជាច្រើនទៀត។

តម្លៃដីនៅក្នុងតំបន់នេះ  ដីនៅតាមផ្លូវធំ (ផ្លូវ ៦០ម៉ែត្រ) មានតម្លៃពី២០០ដុល្លារ ទៅ៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកដីនៅតាមផ្លូវ ២០ម៉ែត្រ ឬ៣០ម៉ែត្រមានតម្លៃពី១៥០ដុល្លារទៅ២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ខណៈដីស្រែ ធម្មតានៅក្នុងតំបន់មានសក្តានុពលមានតម្លៃពី៨០ដុល្លារទៅ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

កាលពី២ទៅ៣ឆ្នាំមុនដីឡូត៍នៅតំបន់នេះក្នុងមួយឡូតិ៍មានតម្លៃត្រឹមតែ៤,០០០ ទៅ៦,០០០ដុល្លារប៉ុណ្ណោះប៉ុន្តែបច្ចុប្បន្នបានកើនឡើងទ្វេដងរហូតដល់១២,០០០ដុល្លារ ទៅ១៥,០០០ដុល្លារ។

Source From: https://business-cambodia.com/2018/11/15/chhuk-va-land/

Leave a Reply

Your email address will not be published. Required fields are marked *